សារអេឡិចត្រូនិច
អូប៉​ អាច​ទាត់​ផ្កាប់​ចាន​ឲ្យ​ រឿង​ សុភ័ណ្ឌ​ សន្លប់ម្នាក់​ទៀត​បាន​អត់​ស្អែក​នេះ?


អ្នក​ប្រដាល់​កំពុង​ល្បី​ឈ្មោះ​ខ្លាំង​ រឿង​ សុភ័ណ្ឌ​ នឹង​ត្រូវ​ប៉ះ​សត្រូវ​ចាស់​ អូប៉ ស.ថ.វីស៊ីត​ ដែល​ធ្លាប់​ប្រកួត​យ៉ាង​ស្វិតស្វាញ​ ព្រម​ទាំង​ទម្លាក់រូប​គេ​ម្ដង​ក្នុង​កម្មវិធី​ខ្សែក្រវាត់​កាល​ដើម​ឆ្នាំ​២០១៧។​ ឥលូវ​នេះ​ពួកគេ​ទាំង​ពីរ​នាក់​នេះ​នឹង​ត្រូវ​តតាំង​គ្នា​ជា​ថ្មី​ទៀត​ដើម្បី​ដណ្ដើម​យក​៣ពិន្ទុ​បន្ថែម​នៅ​សង្វៀន​ CNC​ ស្អែក​នេះ។​

រឿង​ សោភ័ណ្ឌ​ ធ្លាប់​ជួប​កីឡាករ​ អូប៉ ស.ថ.វីស៊ីត​ ៣ដង​រួចមក​ហើយ​នា​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នា​ដើម​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ។ នា​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ កីឡាករ​កម្ពុជា​ខាង​លើឈ្នះ​ពិន្ទុ​ម្ដង​ ខណៈ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ «អូប៉»​ រឺ​ឈ្មោះ​មុន​ហៅ​ថា «ថាវអូឡាង​» ឈ្នះ​ពិន្ទុ​វិញ​ម្ដង​ ហើយ​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​បន្ត​ទៀត​កាល​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍លើក​មុន​​នោះ។​ ស្រប​ពេល​ប្រកួត​ចុងក្រោយ​គឺ អូប៉ ដេករបស់ សុភ័ណ្ឌ​វិញ ​នៅ​ត្រឹម​ទឹក​៥ ដោយ​ត្រូវ​កណ្ដាប់ដៃ​ពេញ​ៗ​តែម្ដង។

ការ​ប៉ះ​គ្នា​លើក​ទី១ ​ថ្ងៃទី៤​ ខែ​កុម្ភៈ​ សោភ័ណ្ឌ​ ព្យាយាម​វ៉ៃ​សម្រុក​មិន​ដាក់​ដៃ​នោះ​ទេ​ ខណៈ​ «អូប៉»​ បាន​ត្រឹម​ដើរ​ថយ​ក្រោយ ​ចាំ​ទប់​និង​វាយ​បក​ប៉ុណ្ណោះ​ ចំណែក​ការ​ប្រកួត​លើក​ទី២​ ដែល​ជា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ចាញ់​ធ្លាក់​វិញ​ អ្វីៗ​ត្រូវ​កែប្រែ​វិញ​ពោល​គឺ​កីឡាករ​ថៃ ​បាន​ទម្លាក់​អ្នក​ប្រដាល់​របស់​កម្ពុជា​ត្រឹម​វគ្គ​នេះ។​ បើ​ទោះ​ជា​ឈ្នះ​ រឿង​ សោភ័ណ្ឌ​ មែន​តែ​អ្នក​ប្រដាល់​មក​ពី​ប្រទេស​ថៃខាង​លើ​នេះ​ក៏​រង​របួស​បែក​ក្រោម​ភ្នែក​ឆ្វេង​ផង​ដែរ។​

សិស្ស​គុន​មក​ពី​ក្លឹប​ម្ដុដរាជសីហ៍​ខាង​លើ​ ពូកែ​ជាង​គេ​គឺ​កណ្ដាប់​ដៃ​ រាល់​ពេល​វ៉ៃ​ម្ដង​ៗ​ លឿន​ និង​មាន​ទម្ងន់​ ឯង​ស្នៀត​ជើង​និង​កែង​ ជា​ក្បាច់​បន្ទាប់បន្សំ​ ប៉ុន្តែ​ជា​អ្នក​ប្រដាល់​ឈ្លាសវៃ​ម្នាក់​មិន​ចេះ​តែ​វ៉ៃ​គ្មាន​គោលដៅ​នោះ​ទេ។​ ចំណែក​អ្នក​ប្រដាល់​មក​ពី​ថៃ​ រូប​នេះ​មិន​ធម្មតា​នោះ​ឡើយ​ស្នៀត​ប្រយុទ្ធ​មិន​ថា​ជង្គង់​ ឬ​រន្ទះ​ជើង​ទេ​សុទ្ធ​តែ​ខ្លាំង​ទាំង​អស់​ រី​ឯ​ជំហរ​ក៏​រឹងមាំ​ថែម​ទៀត។​ មើល​តាម​ការ​ប្រកួត​កន្លង​ទៅ​ ស្នៀត​ទាត់​ផ្កាប់ចាន​របស់​ «អូប៉»​ ពិត​ជា​សាហាវ​សូម្បី​ ឡុង​ សុវណ្ណឌឿន​ សរ​ រាជសីហ៍​ និង​កីឡាករ​មួយ​ចំនួន​ទៀត​ក៏​ធ្លាប់​សន្លប់​​ក្រោម​ក្បាច់​មួយ​នេះ​ដែរនៅ​ពេល​ប្រកួត​ប្ដូរ​ទៅ​ប្ដូរ​មក​ ប្រសិនដៃ​គូ​ភ្លេច​ខ្លួន​គឺ​គេ​លើក​ជើង​ស្ដាំទាត់ហើយ​ ប៉ុន្តែ​នៅ​ពេល​ប៉ះ​ រឿង​ សោភ័ណ្ឌ​ ពីរ​លើក​មុន​ ឃើញ​ថា​កីឡាករថៃ​ម្នាក់​នេះ​ដើរ​ចូល​អោប​វ៉ៃ​ជង្គង់​ទៅ​វិញ​ អាច​ថា​កាល​នោះក៏​ឈ្នះ​​ដោយ​សារ​ជង្គង់​​នេះ​ដែរ។​

ការ​ប៉ះ​គ្នា​លើក​ទី៤​ស្អែក​នេះ​ច្បាស់​ជា​ជក់ចិត្ត​មិន​ខាន​ អ្នក​ទាំង​ពីរ​សុទ្ធតែ​មាន​៦ពិន្ទុ​ដូច​គ្នា​ ដូច្នេះ​ចង់​ឈ្នះ​ប្រកួត​នេះ​ដើម្បី​ធានា​កៅអី​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​គោជល់​រដូវ​កាល​ទី៨​ ទម្ងន់​៦៩គីឡូក្រាម​។​ តោះ​ចាំ​មើល​ថា​តើ​កីឡាករ​រូប​ណា​នឹង​ត្រូវ​បាន​៣ពិន្ទុ​បន្ថែម​ស្អែក​នេះ​រវាង​កីឡាករ​ទាំង​ពីរ?

ប្រភព៖ Sabay