សារអេឡិចត្រូនិច
Galaxy Note 8 ពណ៌​ខៀវ 256GB តម្លៃ​ខ្ទង់​ពាន់​ដុល្លារ​


Galaxy Note 8 ត្បិត​ថា​ចេញ​រាង​យូរ​បន្តិច​មែន តែ​ចំពោះ​ពណ៌​របស់​វា​នៅ​មិន​ទាន់​ចេញ​អស់​នៅ​ឡើយ​ទេ ពេល​មក​ដល់​ទីផ្សារ​ស្រុក​ខ្មែរ​ដំបូង​មាន​តែ​ពណ៌​ខ្មៅ​ប៉ុណ្ណោះ។

តាម​ការ​ឲ្យ​ដឹង​ពី​ហាង អាន ឆែ ឲ្យ​ដឹង​​ថា Note 8 ពណ៌​ខៀវ​ដែល​កំពុង​ដាក់​លក់​នេះ មាន​ទំហំ 128GB តម្លៃ ៩៥០ ដុល្លារ​ និង​ទំហំ 256GB តម្លៃ ១០៥០ ដុល្លារ ។ វា​គ្មាន​ការ​ធានា​នោះ​ទេ តែ​បើ​​អ្នក​ជា​ហ្វេនស៊េរី Note ចង់​សាក​ល្បង​ពណ៌​ថ្មី​អាច​គិត​គូរ​បាន។ ចំណែក​ពណ៌​ធម្មតា(ពណ៌​ខ្មៅ តម្លៃ ៩១៩ ដុល្លារ​)។

បើ​និយាយ​ពី​ពណ៌​ទាំង​អស់​របស់ Note 8 មាន​ដល់​ទៅ ៨ គឺ មាសខ្មៅ ប្រាក់ ស្វាយ ខៀវ​ចាស់ ប្រផេះ ​ខៀវ​ស្រាល ផ្កាឈូក និង​ពណ៌​ទឹក​សមុទ្រ(Deep Sea Blue)។ ចំណែក​ទំហំ​មាន64/128/256GB និង RAM 6GB ទាំង​អស់។

តាម​ប្រភព​ពី Samsung កម្ពុជាបាន​បង្ហើប​ថា ពណ៌ Note 8 ថ្មី ​(អាច​ជា​ពណ៌​ស្វាយ ឬប្រផេះ) នឹង​ដាក់​ឲ្យ​កម្ម៉ង់​ទិញ​ចាប់​ពី​ដើម​ខែ ធ្នូ តែ​ចំពោះ​ទំហំ​និង​តម្លៃ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ៕

ប្រភព៖ Sabay