សារអេឡិចត្រូនិច
​​វីឡា​​តម្លៃ​ ៦,៩ លាន​ដុល្លារ ​របស់​តារា YouTube វ័យ​ ២០ ឆ្នាំ​


ថ្មីៗ​នេះ​តារា​ YouTube ឈ្មោះ​ Jake Paul បាន​ទិញ​យក​វីឡា​​ដ៏​​ស្រស់​ស្អាត​តម្លៃ ៦,៩ លាន​ដុល្លារ​ ដែល​មាន​ទីតាំង​នៅ​​ទីក្រុង​ Calabasas រដ្ឋ​កាលីហ្វរញ៉ា សហរដ្ឋអាមេរិក។

តារា​វ័យ​ ២០ ឆ្នាំ​រូប​នេះ​ទទួល​បាន​ប្រជាប្រិយភាព​តាម​រយៈ​ការ​បង្កើត​វីដេអូ​ Prank កំប្លែង​ៗ​បង្ហោះ​លើ​ YouTube រួម​ទាំង​បណ្ដាញ​សង្គម​ផង​ដែរ។ មក​ទល់​ពេល​នេះ​គណនី​ YouTube របស់​ Jake មាន​ Subscriber ចំនួន​ជាង​ ១១ លាន​នាក់ ឯណោះ។ ចំណូល​ដែល​​ទទួល​បាន​ភាគ​ច្រើន​បាន​មក​ពី​ការ​ជួល​ផ្សាយ​ពាណិជ្ជកម្ម។ ចំណូល​ប៉ាន់​ស្មាន​ប្រចាំ​ឆ្នាំ​ ២០១៧ ដែល​ តារា​វ័យ​ក្មេង​រូប​នេះ​អាច​រក​បាន​គឺ​ប្រមាណ​ ១ លាន​ដុល្លារ។ កុំ​បង្អង់​យូរ​ទៅ​ទស្សនា​វីឡា​តម្លៃ​ខ្ទង់​លាន​ដុល្លារ​ដូច​ខាង​ក្រោម ៖​​

ប្រភព៖ Zing