សារអេឡិចត្រូនិច
និស្សិតពេទ្យជនជាតិឥណ្ឌាម្នាក់ បានក្លាយជាម្ចាស់ម្កុដបវរកញ្ញាពិភពលោក 2017


និស្សិតពេទ្យជនជាតិឥណ្ឌាម្នាក់ បានក្លាយជាម្ចាស់ម្កុដបវរកញ្ញាពិភពលោក (Miss World) នៅក្នុងព្រឹត្តិការណ៍ ប្រកួតបវរកញ្ញាដែលប្រព្រឹត្តនៅប្រទេសចិន កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា កន្លងទៅនេះ ហើយធ្វើឱ្យប្រទេសឥណ្ឌាបាន ក្លាយជាប្រទេសដែលមានបវរកញ្ញាជាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងប្រទេស Venezuela ។
នាង Manushi Chhillar ក្លាយជាម្ចាស់ម្កុដទី 6 ដែលឈ្នះការប្រកួតរបស់ប្រទេសឥណ្ឌា បន្ទាប់ពីតារាភាពយន្ត របស់ឥណ្ឌា Priyanka Chopra និង Aishwarya Rai ដែលបានឈ្នះការប្រកួត និងដណ្ដើមយកម្កុដជូនប្រទេសកាលពីពេលកន្លងទៅនេះ។ ការទទួលជោគជ័យនេះបានធ្វើឲ្យប្រទេសឥណ្ឌា និង Venezuela ក្លាយជាប្រទេសដែលឈ្នះការប្រកួតបវរកញ្ញាចំនួន 6 ដង ក្នុងរយៈពេល 67 ឆ្នាំមកនេះ។

យ៉ាងណាមិញ ម្ចាស់ជ័យលាភីវ័យ ២០ឆ្នាំរូបនេះ បានឲ្យដឹងថានាងបានក៏បានចូលវគ្គហាត់រាំរបាំបុរាណឥណ្ឌាផងដែរ។ តាមប្រភពសារព័ត៌មានបានឲ្យដឹង នាងមានចំនូលចិត្តផ្នែកគំនូរ និងមានបំនងបើកមន្ទីរពេទ្យមិនយកកម្រៃនៅតាមជនបទថែមទៀតផង។ ការជោគជ័យមួយនេះ បានធ្វើឲ្យអត្ថបទសារព័ត៌មានជាច្រើនបានចុះផ្សាយពីនាង ធ្វើឲ្យបវរកញ្ញារូបនេះទទួលបានភាពល្បីល្បាញក្នុងរយៈពេលត្រឹមតែមួយពព្រិចភ្នែកតែប៉ុណ្ណោះ។