សារអេឡិចត្រូនិច
Silento ម្ចាស់បទ Watch Me (Whip/Nae Nae) មកដល់ខ្មែរស្ងាត់ៗ បង្ហាញខ្លួននៅក្នុងកម្មវិធីប្រគុំតន្ត្រី


តារាចម្រៀងល្បីឈ្មោះលំដាប់ថ្នាក់ពិភពលោកគឺលោក Silento ម្ចាស់បទ Watch Me (Whip/Nae Nae) បានមកដល់ប្រទេសកម្ពុជាយ៉ាងស្ងប់ស្ងាត់បំផុត ហើយក៏ស្រាប់តែបង្ហាញខ្លួននៅក្នុងកម្មវិធីប្រគុំតន្ត្រី មួយរបស់ ក្រុមហ៊ុនស្រាបៀរ Ganzberg គឺកម្មវិធី Miss Global Night 2017 កាលពីយប់មិញ បង្កអោយមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង។ ក្នុងការប្រគុំតន្ត្រីដែលមានតារាចម្រៀងល្បីៗ របស់ផលិតកម្មហង្សមាស ស្រាប់តែដល់ម៉ោងបញ្ចប់មុន បិទកម្មវិធី ក៏លេចមុខ តារាចម្រៀង Silento មករាំនៅលើឆាកជាមួយតារាចម្រៀងខ្មែរយើងតែម្តង។

ការបង្ហាញខ្លួនដ៏គួរអោយភ្ញាក់ផ្អើលនេះ បានធ្វើអោយមហាជនយ៉ាងច្រើននាំគ្នាស្រែកហ៊ោ ហើយពេលបញ្ចប់កម្មវិធី លោកក៏បានថតរូបជាមួយតារាចម្រៀង និង មហាជនដែលបានចូលរួមកម្មវិធីផងដែរ៕