សារអេឡិចត្រូនិច
ជើង​ខ្លាំង​កម្ពុជា ធឿន ធារ៉ា ផ្ដួល​ថៃ​ត្រឹម​​ទឹក​ទី១


អ្នក​ប្រដាល់ ធឿន ធារ៉ា ​បាន​ផ្ដួល​ជើង​ខ្លាំង​របស់​ថៃ Yodbo Vy ​កាល​ពី​យប់​មិញ​​នេះ ​ត្រឹម​ទឹក​ទី​១ ប៉ុណ្ណោះ​​នៅ​សង្វៀន​​ប៉ុស្តិ៍​លេខ ៨ ​របស់​ថៃ។ ការ​ប្រកួត​នេះ​ជើង​ខ្លាំង​របស់​កម្ពុជា​ ប្រើ​ពេល​ត្រឹម១​ទឹក​ប៉ុណ្ណោះ ដើម្បី​ផ្ដួល​​ជើង​ខ្លាំង​ថៃ។ ​ក្បាច់​នៃ​ការ​ផ្ដួល​របស់​កីឡាករ​កម្ពុជា​​គឺ​ប្រើ​ផ្លែ​កែង ដោយ​ធ្វើ​ឲ្យ​បង្គោល​ក្រហម​​រាប់​ចំនួន ២ លើក​មុន​ពេល​អាជ្ញាកណ្ដាល​សម្រេច​បញ្ឈប់​មុន​បញ្ចប់​ទឹក​ទី​១៕