សារអេឡិចត្រូនិច
Mac Mini បាត់​មុខ​ជាង ៣ ឆ្នាំ លេច Concept ​ថ្មី


អស់​រយៈ​កាល​ប្រហែល ១ ពាន់​ថ្ងៃ​ឬ​ជាង ៣ ឆ្នាំ​​ដែល​ក្រុមហ៊ុន Apple មិន​វិវត្ត​នូវ Mac Mini ជំនាន់​ថ្មី។ ប៉ុន្តែ​លោក Tim Cook ធ្លាប់​បាន​បញ្ជាក់​ថា​ ប្រភេទ​ម៉ាស៊ីន​កុំព្យូទ័រ​ខ្នាត​តូច​មួយ​នេះ នឹង​លេច​មុខ​ម្ដង​ទៀត​នា​ពេល​អនាគត។

ពុំ​មាន​នរណា​ដឹង​ច្បាស់​ពេលណា​ប្រាកដ​ទេ ផ្ទុយ​ទៅ​វិញ​អ្នក​រចនា Louis Berger និស្សិត​មក​ពី​ប្រទេស​អាល្លឺម៉ង់ បាន​បង្ហាញ​នូវ Concept មួយ​ក្រោម​ចំណង​ជើង Taptop ដោយ​ចង់​ផ្ដោត​លើ​ត្រកូល Mac Mini ជំនាន់​ក្រោយ ដែល​​រំពឹង​ទុក។

ក្រៅ​ពី​អាច​ភ្ជាប់​ទៅ​កាន់​ LCD ឲ្យ​ដំណើរការ នៅ​លើ​តួ​ខ្លួន​ Mac Mini មាន​បំពាក់​នូវ​មុខងារ Touch Bar និង​ការ​បញ្ជា Dock (ដូច​មាន​លើ Mac) បន្សំ​មុខងារ​ប្រព័ន្ធ​សុវត្ថិភាព Face ID ដើម្បី​បើក​ដំណើរការ​ម៉ាស៊ីន​កាន់​តែ​រហ័ស។

Mac Mini ចេញ​ជំនាន់​ចុង​ក្រោយ​បង្អស់​ នៅ​ថ្ងៃ​ទី ១៦ តុលា ឆ្នាំ ២០១៤។ វា​មាន​ទម្ងន់​ខ្លួន​ត្រឹម ១.២ គីឡូក្រាម ប៉ុន្តែ​ជំនាន់​ដំបូង​មាន​ប្រើ CPU Intel Core i5 ភ្ជាប់​ជម្រើស RAM 4/8/16GB ប្រភេទ DDR3 នៅ​ល្បឿន 1600MHz ទើប​ដល់​ការ​វិវត្ត​ម៉ាស៊ីន​នា​ពេល​ក្រោយៗ​នេះ អាច​ដំឡើង​ដល់​ជំនាន់ Core i7 តែ​ម្ដង។

ប្រភព៖ abduzeedo