សារអេឡិចត្រូនិច
គង់ ច័ន្ទ​ស្រីមុំ ផ្តល់ជំនួយ​ដល់​សាលា​ដូង​


រឿង​ដែល​មិន​នឹកស្មាន​ដល់​គឺ​ការធ្វើ​កម្មវិធី​សប្បុរសធម៌​របស់​តារា​សម្តែង​វ័យក្មេង អ្នកនាង​គង់ ច័ន្ទ​ស្រីមុំ និង​ស្វាមី បន្ទាប់ពី​បាន​ប្រកូក​ប្រកាស​លក់​សម្លៀកបំពាក់ និង​កាបូបស្ពាយ​របស់​នាង ដែល​បាន​ប្រើប្រាស់​មួយ​ទឹក ដើម្បី​ប្រមូល យក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា កាលពីពេល​ថ្មីៗ​នេះ នូវ​ថវិកា​មួយចំនួន និង​នៅសល់​មួយចំណែក​ទៀត ស្រីមុំ បាន​យកទៅជួយ​សាលារៀន​ដូង ស្ថិតនៅលើ​ភ្នំ​គីរីរម្យ​។​

​កាលពី​ព្រឹក​ថ្ងៃទី​២០ វិច្ឆិកា តារា​សម្តែង គង់ ច័ន្ទ​ស្រីមុំ និង​មិត្ត​ភ័​ក្រ បាន​នាំយក​ថវិកា​ជិត​១​ម៉ឺន​ដុល្លារ និង​សម្ភារៈប្រើ ប្រាស់​មួយចំនួន​ទៅ​ចែកជូន​កុមារ​នៅ​សាលារៀន​ដូង ដែល​ត្រូវការ​ជា​ក្លោងទ្វារ​សាលា និង រោង​ប្រក់​ស្បូវ ទំហំ ៤​ម៉ែត្រ និង ៨​ម៉ែត្រ​សម្រាប់​ឲ្យ​មនុស្ស​ចាស់​ស្នាក់អាស្រ័យ​ព្រោះ​ត្រូវ​ធ្វើការ នៅ​កន្លែង​សាលា​ដូង​នេះ​តែម្តង​។

​គង់ ច័ន្ទ​ស្រីមុំ បាន​ឲ្យ​ដឹងថា ដើម្បី​ចូលរួម​លើកស្ទួយ​វិស័យ​អប់រំ​នៅក្នុង​សង្គម និង​ដើម្បី​ឲ្យ​ក្មេងៗ​ទាំងអស់គ្នា បាន​យកចិត្តទុកដាក់​ក្នុងការ​រៀនសូត្រ ដើម្បី​ឲ្យ​ពួកគេ​យល់ថា​អ្វី​ទៅជា​កា​ត្វ​កិច្ច​របស់​ពួកគាត់​ដែល​ស្ថិត នៅក្នុង​បឋមវ័យ​។

​សាលា​ដូង​គឺជា​សាលា​ដែល​ប​ង្រៀ​ង​ដល់​កុមារ​ក្រីក្រ ដែល​មិន​តម្រូវ​ឲ្យ​បង់ប្រាក់​នោះទេ​តែ​ត្រូវ​ផ្តល់​មកវិញ នូវ​សម្រាម​ដែល​ពួក​កុមារ​ទាំងនោះ​អាចយ​កមក​ដូចជា​សម្បក​ដប​ទឹក​សុទ្ធ ថង់​ប្លា​ស្ទីក កេស​ដាក់​ឥ​វ៉ាន់ ។​ល​។ និយាយ​រួម​គឺ​អ្វី​ក៏ដោយ​ឲ្យ​តែ​ជាស​ម្រាម ដែល​អាច​កែច្នៃ​សម្រាប់​ប្រើប្រាស់​ម្តងទៀត​បាន​។

​នាង​បន្ថែមថា មូលហេតុ​ដែល​នាង​បានសម្រេច​ចិត្ត​ជួយ​សាលា​មួយ​នេះ គឺជា​ការចូលរួមចំណែក​ក្នុងការ ជួយ​ថែរក្សា​បរិស្ថាន បាន​ច្រើន​ក្នុងការ​ប្រមូល​សំរាម​យកមក​ធ្វើជា​របស់​ប្រើប្រាស់​ផ្សេងៗ​ការប្រើប្រាស់​កាក សំណល់​ដែល​អាច​យកមក​កែច្នៃ​ម្តងទៀត​ដូច្នេះហើយ​ទើប​នាង​សម្រេចចិត្តថា និង​ជួយ​ដល់​សាលា​មួយ​នេះ ព្រោះ​បាន​ចូលរួមចំណែក​ដល់​សង្គម​ជាពិសេស​គឺ​បរិស្ថាន​៕