សារអេឡិចត្រូនិច
តារាម៉ូដែល​ចិនម្នាក់ល្បី​ពេញ​អ៊ីនធឺណិត ក្រោយ​ធ្វើ​រឿង​១


តារា​ម៉ូដែល​ដ៏​ល្បី​របស់​ចិន​ បាន​ធ្វើ​ឲ្យ​មហាជន​មាន​ការ​កោតសរសើរ​ជា​ខ្លាំង​ នៅ​ពេល​ឃើញ​ពី​ភាព​ក្លាហាន​ និង​ស្មារតី​រឹងមាំ​ នៅ​ពេល​នាង​ជួប​ហេតុការណ៍​ចៃដន្យ​ ដ៏​អាម៉ាស់​លើ​ឆាក​បង្ហាញ​ម៉ូដ​ដ៏​ធំ។

តារា​ម៉ូដែល​ Ming Xi បាន​ភ្លាត់​ជើង​ រអិល​ដួល​មួយ​ជំហរ​ ពេល​ដើរ​ម៉ូដ​ ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ដ៏​ល្បី​ “Victoria’s Secret Fashion Show” ក្នុង​ទីក្រុង​សៀងហៃ ថ្ងៃទី​ ២០ ខែ​វិច្ឆិកា ម្សិលមិញ​នេះ។ មិន​បង្អង់​យូរ​ ក្រោយ​ក្រោយ​ដួល​ភ្លាម នាង​មិន​បាន​ទោរទន់​ឡើយ ពោល នាង​បាន​ប្រញាប់​សម្រួល​គ្រឿង​តុបតែង​លើ​ក្បាល​នាង​ ឲ្យ​មាន​របៀបរៀបរយ​ឡើង​វិញ។

អ្វី​ដែល​គួរ​ឲ្យ​សរសើរ​ គឺ​ Ming Xi នៅ​តែ​បង្ហាញ​នូវ​ស្នាម​ញញឹម​ ទៅ​កាន់​ទស្សនិកជន​ ពោរពេញ​ទៅ​ដោយ​ទំនុក​ចិត្ត​ពេញ​ខ្លួន។ ចំណែក​អ្នក​ទស្សនា​នៅ​ចំពោះ​មុខ​នាង​ទាំង​អស់​ បាន​ស្រែក​ហ៊ោ និង​ទះដៃ​គាំទ្រ​ ផ្ដល់​កម្លាំង​ចិត្ត​ដល់​តារា​ម៉ូដែល​រូប​នេះ​គ្រប់​គ្នា។

ដោយឡែក​ មិន​ត្រឹម​តែ​ Ming Xu ទេ​ដែល​ទទួល​បាន​ការ​កោតសរសើរ​ សូម្បី​ ស្រី​ស្អាត​ Gizele Oliveira ក៏​ដូចគ្នា។ ជាក់ស្ដែង​ នៅ​ពេល​ Ming ដួល​ Oliveira គឺ​ជា​អ្នក​បន្ទាប់​ដែល​ត្រូវ​ដើរ​ពី​ក្រោយ​ ដូចនេះ​ភ្លាមៗ​ពេល​ឃើញ​ មិត្ត​រួម​អាជីព​ដួល​ភ្លាម នាង​បាន​ដើរ​តម្រង់​ ទៅ​ជួយ​គ្រា​ឡើង​ភ្លាម។

កាយវិការ​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​មាន​ការ​កោត​សរសើរ​ជា​ខ្លាំង​ ពោល​មិនមែន​ដោយសារ​ទេពកោសល្យ​បង្ហាញ​ម៉ូដ របស់ Oliveira ទេ តែ​មក​ពី​ឃើញ​ទឹកចិត្ត​ដ៏​ល្អរបស់​នាង ជួយមិត្ត​រួម​ក្រុមពេល​ជួប​ហេតុការណ៍​ចៃដន្យ​បែបនេះ៕

ប្រភព៖ Huffingtonpost