សារអេឡិចត្រូនិច
Mark Prin ​បួស​ជា​សង្ឃ សងគុណដល់​អ្នក​មានគុណ​ទាំង​ទ្វេ កាល​ពីព្រឹកមិញ


តារា​ប្រុស​ដ៏​ល្បី​របស់​ប្រទេស​ថៃ​ Mark Prin បាន​សម្រេច​បួស​ជា​សង្ឃ​ហើយ​កាល​ពី​ព្រឹក​មិញ​នេះ។ នេះ​ជា​ដំណឹង​មួយ​ដ៏​ភ្ញាក់ផ្អើល​​ដែល​កើត​មាន​ក្នុង​ប្រទេស​ថៃ​  ខណៈ​តារា​ប្រុស​ល្បី​ឈ្មោះ​បោះ​សំឡេង​ Mark Prin បាន​បួស​សង​គុណ​អ្នក​មាន​គុណ​របស់​លោក​កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២២ ខែ​វិច្ឆិកា​នេះ។ សង្កេត​ឃើញ​ថា​ ក្នុង​ពិធី​បំបួស​នោះ​ដែរ មាន​តារា​ជា​ច្រើន​បាន​ចូលរួម ក្នុង​នោះ​រួម​មាន៖ សង្សារ​បណ្ដូល​ចិត្ត​របស់​លោក​ តារា​សម្ដែង​ Kimberly, តារា​ជើង​ចាស់ Anne Thongprasom, គូ​ស្នេហ៍​ Pok និង​ Margie រួម​តារា​ប្រុស​ស្រី​ និង​មិត្ត​ភ័ក្ដិ​ សាច់ញាតិ​បងប្អូន​ជា​ច្រើន​ទៀត៕

ប្រភព៖ tvpoolonline