សារអេឡិចត្រូនិច
Apple បង្ហាញគម្រោងផលិតរថយន្តមានប្រព័ន្ធ3D


អ្នកវិទ្យាសាស្រ្តរបស់ Apple ពីររូបបានបង្ហាញវីធីសាស្រ្តថ្មីដែលប្រព័ន្ធបើកបរដោយខ្លួនឯងអាចប្រើប្រាស់ដើម្បីកត់ចំ ណាំអ្នកថ្មើរជើងនិងអ្នកជិះកង់លើដងផ្លូវក្នុងការស្រាវជ្រាវមួយដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។

នេះគឺជាកាបង្ហាញដ៏កម្រមួយពាក់ព័ន្ធនឹងគម្រោងផលិតរថយន្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple ខណៈខ្លួនព្យាយាមលាក់បាំងពីដំណើរការផលិតរថយន្តបើកបរដោយខ្លួនឯងសម្ងាត់បំផុត ។ ក្នុងការផ្សាយកាលពីថ្ងៃទី ១៧ វិច្ឆិកាកន្លងទៅលើព្រឹត្តិប័ត្រ arXiv ក្រុមអ្នកស្រាវជ្រាវគម្រោងផលិតរថយន្តរបស់ Apple មានលោក Yin Zhou និង Oncel Tuzel បានពិភាក្សាពីភាពជឿនលឿនដែលពូកគេបានបង្កើតឡើងដែល អាចកំណត់វត្ថុ 3D បាន ។

បច្ចុប្បន្នប្រព័ន្ធកំណត់វត្ថុផ្អែកលើបច្ចេកវិទ្យា LiDaR ។ វាដំណើរការដោយបញ្ចេញពន្លឺឡេស៊ែរទៅលើវត្ថុនិងធ្វើការ វាស់វែងដើម្បីកំណត់ថាវត្ថុនោះនៅឆ្ងាយប៉ុណ្ណា និងបង្កើតរូបភាពចម្លងចេញពីរូបរាងដើម ។ LiDAR តែម្នាក់ឯងអាច កំណត់វត្ថុនៅឆ្ងាយបានដោយគ្មានកាមេរ៉ាជំនួយបាន ។ ប៉ុន្តែក្រុមអ្នកការងាររបស់ Apple យល់ឃើញថា LiDar និងកាមេរ៉ាអាចពិបាកដាក់ពង្រាយក្នុងស្ថានភាពជាច្រើនហើយសេនស័រវិញក៏អាចគាំងក្នុងការផ្តល់ព័ត៌មានដែរ ។

ជំនួស LiDAR គឺជាបច្ចេកវិទ្យា VoxelNet ដែលប្រតិបត្តិការល្អជាងដោយផ្អែកលើការកំណត់ 3-D ក្នុងទីតាំងធំទូ លាយ ។ នាយកប្រតិបត្តិលោក Tim Cook ធ្លាប់និយាយថា ក្រុមហ៊ុនកំពុងអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិដែលជាគម្រោង បច្ចេកវិទ្យា AI កម្រិតខ្ពស់ ។ គួរបញ្ជាក់ថា កាលពីដើមឆ្នាំ ២០១៧នេះ Apple ទទួលបានសិទ្ធិអនុញ្ញាតិពីក្រុមអជ្ញាធរ រដ្ឋកាលីហ្វ័ញ៉ាដើម្បីតេស្តពីប្រព័ន្ធរថយន្តបើកបរដោយខ្លួនឯង ៕