សារអេឡិចត្រូនិច
ស្នាមញញឹម​ដ៏​ចម្លែក​មួយ​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​កម្អែល​ភ្នំភ្លើង​


កាលពីពេល​ថ្មីៗ​នេះ​ស្នាមញញឹម​ដ៏​ចម្លែក​មួយ​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​កម្អែល​ភ្នំភ្លើង​នៅ​កន្លែង​ដែល​ក្ដៅ​បំផុត​លើ​ភពផែនដី​នោះ​គឺ Danakil Depression ស្ថិតក្នុង​តំបន់​អា​ហ្វា (Afar) ប្រទេស​អេ​ត្យូ​ពី​។​

​ខណៈពេល​អ្នក​ថតរូប​វ័យក្មេង​ម្នាក់​ឈ្មោះ គ្រី​ស្តូ​ហ្វើ ហ័​រ​ស្លី (Christopher Horsley) អាយុ​២៥​ឆ្នាំ កំពុង​ព្យាយាម​សិក្សា​ស្វែងយល់​ពី​អាថ៌កំបាំង​នៃ​រណ្តៅ​ភ្នំភ្លើង​ខាងលើ ស្រាប់តែ​គាត់​ស្រឡាំងកាំង នៅពេល ប្រទះឃើញ​កម្អែល​ភ្នំភ្លើង​បញ្ចេញ​ស្នាមញញឹម​ដោយមាន​ភ្នែក​២​និង​មាត់​មួយ​។​

​តើ​នេះ​ជា​ប្រ​ថ្នូរ​អ្វី​? តើ​វា​ជា​សើចចម្អក​ឱ្យ​មនុស្សលោក​ដែល​បាន និង​កំពុង​បំផ្លាញ​ធម្មជាតិ ឬ​យ៉ាងណា​? សូមបញ្ជាក់ថា កម្រិត​សីតុណ្ហភាព​នៅ Danakil Depression ឡើង​ខ្ពស់​រហូតដល់​ទៅ​៦០​អង្សា​សេ ឯណោះ​៕