សារអេឡិចត្រូនិច
បវរកញ្ញា​កម្ពុជា ដែល​ត្រៀម​ដណ្ដើម​មកុដ​អន្តរជាតិ​លើ​ទឹក​ដី​ខ្មែរ


យប់​មិញ​នេះ គឺ​ជា​ថ្ងៃ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​កម្មវិធី World Miss University Cambodia ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​គោល បំណង​ស្វែង​រក​ស្រី​ស្អាត​តំណាង​កម្ពុជា ចូល​រួម​ប្រកួត​កម្មវិធី World Miss University ឆ្នាំ​២០១៧ ដែល​មាន​កម្ពុជា​ជា​ម្ចាស់​ផ្ទះ។

ក្នុង​នោះ កម្ពុជា​បាន​រក​កញ្ញា​ឯក​១​រូប​ ដែល​មាន​ទាំង​សម្រស់​ ទេពកោសល្យ សមត្ថភាព ភាព​ក្លាហាន និង​ចំណេះ​ដឹង គ្រង​មកុដ​ កញ្ញាឯក​សាកលវិទ្យាល័យ​កម្ពុជា​ឆ្នាំ​២០១៧

បេក្ខនារី​ជា​ម្ចាស់​មកុដ​ដ៏​ស្រស់​ស្អាត​​មាន​ឈ្មោះ​ សៅ សូត្រ​ទំរង់​ពេជ្រ។ នាង​ជា​និស្សិត​សិក្សា​លើ​ជំនាញ អប់រំ នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​​កម្ពុជា។ ក្រោយ​ឈ្នះជយលាភី​នេះ កញ្ញា​មាន​ភារកិច្ច​តំណាង​កម្ពុជា​​ចូល​រួម​ប្រកួត​ប្រជែង​ជា​មួយ​បេក្ខនារី​មក​ពី​៦០​ប្រទេស​ផ្សេង​ទៀត ​​ក្នុង​​កម្មវិធី "បវរកញ្ញា​សាកលវិទ្យាល័យ" ឬ “World Miss University” ​ដែល​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​២០ ខែ​ធ្នូ​ ឆ្នាំ​២០១៧ ​នៅ​លើ​ទឹក​ដី​ព្រះរាជាណាចក្រ​កម្ពុជា​៕​​