សារអេឡិចត្រូនិច
Mourinho ថា​ភ្លាត់​ចាញ់​យប់មិញ​​ព្រោះ​ Man Utd លេង​សុំ​ត្រឹម​តែ​ស្មើ​


Manchester United បាន​ចាញ់​ FC Basel យ៉ាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​ប្រកួត​ទី​៥​ក្នុង​ពូលA ធ្វើ​ឲ្យ​ពួកគេ​ត្រូវ​រង់ចាំ​១​ប្រកួត​ទៀត​ដើម្បី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​​ចុង​ក្រោយ។

ក្រុម​ជើង​ឯក​ Europa League ឈ្នះ​៤​ប្រកួត​ ហើយ​ត្រូវ​ការ​១​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ដើម្បី​កក់​កៅអី​នៅ​វគ្គ​បន្ទាប់​ប៉ុន្តែ​បែរ​ជា​ខកចិត្ត​នៅ​ទឹកដី​ប្រទេស​ស្វីស។ យ៉ាង​ណា​លោក Jose Mourinho បាន​បដិសេធ​មិន​បន្ទោស​កីឡាករ​ណា​ម្នាក់​ឡើយ ហើយ​និង​គិត​ថា​ទម្រង់​លេង​ប៉ុណ្ណឹង​គឺ​សម​ល្មម​នឹង​​ទទួល​យក​បាន។

អ្នក​ចាត់ការ​ពោរពេញ​ដោយ​បទពិសោធន៍​សញ្ជាតិ​ព័រទុយហ្គាល់​បាន​និយាយ​ថា៖ "Basel លេង​ការពារ​៥​នាក់​ ដូច្នេះ​យើង​លេង​ប្រយុទ្ធ​៣។ ទម្រង់​លេង​នេះ​ពិត​ជា​​ល្អ​នៅ​វគ្គ​ទី​មួយ ហើយ​នៅ​វគ្គ​ទី​ពីរ​ Man Utd ​មិន​ស៊ុត​បញ្ចូល​ទី​ព្រោះ​យើង​ត្រូវ​ការ​តែ​ស្មើ​ប៉ុណ្ណោះ​ដើម្បី​ឡើង​ទៅ​វគ្គ​១៦​ក្រុម។ ជា​ការ​ពិត​នៅ​នាទី​៧៥​ ឬ​៨០​នៅ​ពេល​ក្រុម​​មិន​ស៊ុត​ព្រោះ​​តែ​​មិន​ចង់​ឈ្នះ ប៉ុន្តែ​​ពេល​ភ្លាត់​ចុង​ម៉ោង​ពួក​យើង​ក្លាយ​ជា​អ្នក​ចាញ់"៕ ​

ប្រភព៖ Sky Sports