សារអេឡិចត្រូនិច
នាយ ក្រឹម ត្រេកអរ​ក្រោយប្រពន្ធ​ទី​២​សម្រាល​បាន​កូនស្រី​ភ្លោះ​


នៅ​ព្រឹកនេះ​ ​ស្រីលាភ​ ត្រូវ​ជា​​ប្រពន្ធ​ទី​២ របស់​នាយ ក្រឹម​ សម្រាល​បាន​កូន​ភ្លោះ​​​ស្រី​ទាំង​ពីរ​ ចំណែក​ឯ​ម្ដាយ​ និង​កូន​វិញ​​មាន​សុខ​ភាព​ល្អ​។នាយ ក្រឹម​ ត្រូវ​ជា​ឪពុក​របស់​ទារិកា​​ទាំង​ពីរ​ខាង​លើ​ញញឹម​ បិទ​មាត់​មិន​ជិត​ឡើយ។​ ក្រោយ​ពី​បាន​ឃើញ​​​មុខ​កូន​ស្រី​​ទាំង​ពីរ​របស់​ខ្លួន​ហើយ ​នាយទៅ​ណា​មិន​ឆ្ងាយ​ពី​កូន​ស្រី​​នោះ​ទេ​។​

ក្រៅ​ពី​សប្បាយ​ចិត្ត​​បាន​ឃើញ​មុខ​កូន​ស្រី​ហើយ​នោះ​ នាយ ក្រឹម បាន​បំពេញ​តួ​នាទី​ជា​ស្វាមី​ល្អ​មួយ​រូប​ផង​ដែរ​ ដោយ​នាយបាន​ទៅ​ឲ្យ​កម្លាំង​ចិត្ត​ ស្រី​លាភ​ នៅ​មន្ទីរ​ពេទ្យ​ខណៈ​ពេល​សម្រាល​កូន​។

សម្រាប់​ព័ត៌មាន​ជុំវិញការ​សម្រាល​បុត្រ​របស់ ប្រពន្ធ​ទី​២​នេះ មិន​ទាន់​មានការ​បក​ស្រាយ​លម្អិត​ណា​មួយ​ ពី​តារា​កំប្លែង​ជើង​ចាស់​ អ៊ូ ប៊ុណ្ណា​រ៉ាត់ ហៅ នាយ ក្រឹម នៅ​ឡើយ​ទេ​ ដោយ​ទូរស័ព្ទ​​ផ្ទាល់​ខ្លួន​របស់​លោកហៅ​ចូល​ តែ​មិន​មាន​អ្នក​ទទួល​៕