សារអេឡិចត្រូនិច
អតីត​អ្នក​ចាត់​ការ​ West Ham បដិសេធ​​ West Brom ព្រោះ​មូលហេតុ​គ្រួសារ​


Slaven Bilic ដែល​ទើប​ត្រូវ​ West Ham បណ្ដេញ​ចេញ​ពី​ការងារ​កាល​ពី​ពេល​ថ្មី​ៗ​បាន​មាន​ហាងឆេង​វិញ​ភ្លាម​ដោយ​ត្រូវ​ក្លឹប West Brom ទាក់ទង​ទៅ​ដឹកនាំ​។

ម្ចាស់​ក្លឹប​មាន​មូលដ្ឋាន​នៅ​ The Hawthorns ជា​ជនជាតិ​ចិន​ចង់​បាន​លោក Bilic ទៅ​ធ្វើ​ជា​អ្នក​ចាត់ការ​ទូទៅ​ ថ្មី​បន្ទាប់​ពី​ពួក​គេ​ទើប​តែ​បញ្ឈប់​​លោក​ Tony Pulis ដែរ​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ។ យ៉ាង​ណា​​ក៏​ដោយ​អ្នក​ចាត់​ការ​សញ្ជាតិ​ក្រូអាត​បាន​ច្រាន​ចោល​សំណើ​ក្រោម​ហេតុ​ផល​ថា​ចង់​ចំណាយ​ពេល​ជាមួយ​គ្រួសារ​មួយ​រយៈ​មុន​នឹង​ត្រឡប់​ទៅ​ការងារ​បាល់ទាត់​វិញ។

កាលនៅជាកីឡាករបុរស​វ័យ​៤៩​ឆ្នាំ​ធ្លាប់​លេង​នៅ​ Premier League ឲ្យ​ក្លឹប​ Everton និង​​ West Ham។ លោកធ្លាប់​ទទួល​ភាព​ជោគជ័យ​ដឹកនាំជម្រើស​ជាតិ​​ក្រូអាត​ទម្លាក់​អង់គ្លេស​ចេញ​ពី​វគ្គ​ជម្រុះ​ពាន​ទ្វីប​អឺរ៉ុប​កាល​ពី​ឆ្នាំ​២០០៧។ មុន​កាន់ការងារនៅ West Ham ក្នុង​ឆ្នាំ​២០១៥​ Bilic ​​ធ្លាប់​ដឹកនាំ​ក្លឹប​អាជីព​មួយ​ចំនួន​ដែរនៅ​ប្រទេស​ រុស្ស៊ី​ និង​ទួរគី​៕

ប្រភព៖ telegraph