សារអេឡិចត្រូនិច
តារា​សម្តែង ជែក គី​ចាន់ ទិញនាវា​កម្សាន្ត​លំដាប់​កំពូល​


តារា​សម្តែង ជែក គី​ចាន់ (​ឬ ឈិន​ឡុង​) បានទទួល​បាន​នាវា​កម្សាន្ត​លំដាប់​កំពូល​ហើយ ដែល​បំពាក់​មកជា​មួយ​នូវ​កន្លែង​ចុះចត​ឧទ្ធម្ភាគចក្រ និង​កន្លែង​សូ​ណាមួយ​។​

​តារាភាពយន្ត​វ័យ ៦០ ឆ្នាំ​មកពី​ហុងកុង​រូបនេះ​បានជ្រើសរើស​យក​នាវា​ដែលមាន​ប្រវែង ៣៨ ម៉ែត្រ ផលិត​ដោយ​ក្រុមហ៊ុន​ចិន Ruiying Yachts ។​

​នាវា​ប្រណីត ដែលមាន​កម្ពស់ ៣ ជាន់ និង​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​កម្លាំង ១.៩០០ សេះ នេះ​ថែមទាំង​មាន​បន្ទប់​កម្សាន្ត​ខារ៉ាអូខេ រោងកុន អាងទឹក​ក្តៅ និង​កន្លែង​ហាត់ប្រាណ​ដើម្បីឱ្យ​ភ្ញៀវ​មមាញឹក​បន្តិច ពេល​កំពុងធ្វើដំណើរ​។​

​ទោះបីជា​ព័ត៌មាន​លម្អិត​អំពី​នាវា​របស់លោក​ជែក​គី​ចាន់​មិន​ត្រូវបាន​គេ​បង្ហាញ​ឱ្យដឹង​ក្តី ក៏ប៉ុន្តែ​រូបថត​ម៉ូត​ខាងក្នុង​នាវា​នេះ​បាន​បង្ហាញថា វា​ត្រូវបាន​បង្កើតឡើង​សម្រាប់​ផាសុកភាព​ដ៏​មហា​កក់ក្ដៅ​បំផុត​។​

​នាវា​នេះ​មាន​ល្បឿន ៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប៉ុន្តែ​តម្លៃ​មិន​ត្រូវបាន​លាតត្រដាង​ឱ្យដឹង​ទេ​៕