សារអេឡិចត្រូនិច
​រថយន្តក្រុង​រត់​លើទឹក​ ចាប់ផ្តើម​ដំណើរការ​ ជា​លើកទីមួយ​នៃ​ក្រុង​ទី​ហូជីមិញ


រថយន្តក្រុង​រត់​លើទឹក “Water Bus” ជា​លើកទីមួយ​នៃ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​ត្រូវបាន​ដាក់ឱ្យ​ដំណើរ​ជា​ផ្លូវការ​សម្រាប់​អ្នកដំណើរ​ដែល​ធ្វើដំណើរ​តាម​ទន្លេ​នៃ​ទីក្រុង​នេះ​។​

​ពី​ធិ​បើក​ដំណើរការ​នេះ​ត្រូវបានធ្វើ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នៅ​ទីក្រុង​ទី​ហូជីមិញ​។​ អ្នកដំណើរ​រាប់រយ​នាក់​បាន​ទៅកាន់​សង្កាត់​លិញ​ដុង​វ៉ាដ​នៃ​ទីក្រុង​នេះដើម្បី​ចាំ​ជិះ​វា​។​

​អ្នកដំណើរ​ម្នាក់ ឈ្មោះ ត្រឹ​ន វ៉ាន់ថេ​ម បាន​និយាយថា “​រថយន្តក្រុង​រត់​លើទឹក​ថ្មី​នេះ គឺ​សមស្រប​សម្រាប់​ការធ្វើដំ ណើរ​ទៅមក​ប្រចាំថ្ងៃ ហើយ​ខ្ញុំ​នឹង​ជិះ​វា​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​នៅតាម​ផ្លូវគោក ហើយ​វា​មាន​សុ​វ​តិ្ថ​ភាព​ទៀតផង​”​។​

​តាម​សេចក្តីរាយការណ៍​ថា តម្លៃ​នៃ​ការធ្វើដំណើរ​តាម រថយន្តក្រុង​លើទឹក​ថ្មី​នេះ​ គឺ​តម្លៃ​១៥.០០០​ដុង (០,៦៦​ដុល្លារ​) ក្នុង​មនុស្ស​ម្នាក់​៕