សារអេឡិចត្រូនិច
ឪពុកម្ដាយគួរប្រុងប្រយ័ត្ន! វត្ថុដែលក្មេងអាចដាក់ចូលក្នុងមាត់ឬច្រមុះបាន


ជាធម្មតា ក្មេងតូចៗជាញឹកញយមិនដែលគិតខ្វល់ថានឹងមានគ្រោះថ្នាក់អ្វីឡើយនៅពេលដែលពួកគេធ្វើរឿងអ្វីមួយ ហើយពួកគេតែយករបស់ឬវត្ថុតូចធំផ្សេងៗដែលពួកគេបានឃើញ ឬរើសបានមកដាក់ចូលក្នុងមាត់ ដែលងាយនឹងធ្វើ ឲ្យឱកាសនៃគ្រោះថ្នាក់នៃការស្លាក់ និងការស្ទះបំពង់ខ្យល់កើតមានឡើង។

ប៉ុន្តែអ្វីដែលឪពុកម្ដាយភាគច្រើនមិនបានចាប់អារម្មណ៍ដឹងនោះ គឺក្មេងតូចៗយករបស់អ្វីម្យ៉ាងមកដាក់ចូលទៅក្នុង ច្រមុះរបស់ពួកគេ ហើយទង្វើនេះផ្ដល់នូវស្ថានភាពគ្រោះថ្នាក់ជាខ្លាំង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ម្ចាស់គណនីហ្វេសប៊ុកមួយរូបមានឈ្មោះថា Mikee Mae Timpug បានចែករំលែក រឿងរ៉ាវអាក្រក់មួយដែលបានកើតឡើងលើកូនស្រីតូចរបស់នាង ដើម្បីជាការដាស់តឿនដល់ឪពុកម្ដាយគ្រប់រូបដទៃ ទៀតឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយកុំបណ្ដោយឲ្យកូនលេងវត្ថុអ្វីដែលអាចយកដាក់ចូលក្នុងមាត់ឬច្រមុះបាន ព្រម ទាំងគួរឧស្សាហ៍ឆែកមើលក្នុងច្រមុះកូនផងដែរ។

ជាសំណាងល្អណាស់ Mikee អាចនាំកូនស្រីរបស់នាងមកកាន់មន្ទីរពេទ្យទាន់ពេលវេលាមុនពេលដែលស្ថានភាពកាន់ តែអាក្រក់អាចនឹងកើតឡើង។ ស្ត្រីជាម្ដាយបានឲ្យដឹងថា កូនស្រីរបស់នាងនៅសុខៗស្រាប់តែមានអាការៈគ្រុនក្ដៅអស់ រយៈពេលជាង ១ខែ ប៉ុន្តែដោយគ្មានរោគសញ្ញាអ្វីផ្សេងអមមកជាមួយនឹងទេ។ ស្ត្រីជាម្ដាយទាល់គំនិតជាខ្លាំងនិងឆ្ងល់ ថាតើហេតុអ្វីកូនក្លាយជាបែបនេះ រហូតទាល់តែនាងបានសម្គាល់ឃើញនូវអ្វីមួយដែលកើតឡើងរាល់ពេលដែលកូនស្រី របស់នាងដកដង្ហើម។

ស្ត្រីម្ដាយចាប់អារម្មណ៍ថា នៅរាល់ពេលដែលកូនដកដង្ហើម គឺតែងតែឮសម្លេងចម្លែកមួយ ដោយគិតថាប្រហែលជា ច្រមុះរបស់កូនត្រូវស្ទះ ស្ត្រីជាម្ដាយក៏ចាប់ផ្ដើមសម្អាតជាមួយនឹងសំឡីដែលជ្រលក់លាយប្រេងបន្តិច។ ទោះជាយ៉ាង ណាក៏ដោយ សម្លេងចម្លែកមិនព្រមបាត់សោះ ដូច្នេះនាងក៏យកពិលមកច្របាច់ឆែកមើលក្នុងច្រមុះកូន។ គួរឲ្យស្លុតចិត្ត ជាខ្លាំង គឺនៅក្នុងរន្ធច្រមុះកូនស្រីរបស់នាងមានវត្ថុអ្វីមួយជាប់នៅក្នុងនោះ។

នៅពេលស្ត្រីជាម្ដាយព្យាយាមទាញយកវត្ថុនោះចេញ កូនស្រីរបស់នាងបានស្រែកយំដោយការឈឺចាប់ ព្រមទាំងប្រាប់ ម្ដាយថានាងឈឺត្រចៀកផងដែរ។ ភ្លាមបន្ទាប់ពីនោះ ស្ត្រីជាម្ដាយប្រញាប់ប្រញាលនាំកូនស្រីទៅកាន់មន្ទីរពេទ្យតែម្ដង។  វេជ្ជបណ្ឌិតបាននិយាយថា វាជាសំណាងល្អណាស់ វត្ថុដែលជាប់នៅក្នុងច្រមុះក្មេងស្រីជាឡេវផ្ទាស្ទិក ព្រោះប្រសិនបើ វត្ថុនោះជាលោហធាតុវិញ គ្រូពេទ្យប្រាកដជាត្រូវវះច្រមុះរបស់ក្មេងតូចមិនខាន៕