សារអេឡិចត្រូនិច
​រវល់​ចុច​ទូរស័ព្ទ​ពេល​ដើរ នារី​ម្នាក់​ជាប់​ជើង​ក្នុង​លូ


នារី​ជន​ជាតិ​ចិន​ម្នាក់​បាន​ជាប់​ជើង​ក្នុង​គម្រប​លូ ដោយ​សារ​ដើរ​ជំពប់​ជើង​ខណៈ​ពេល​កំពុង​រវល់​ចុច​ទូរសព្ទ។ នារី​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​អាយុ ២០​ឆ្នាំ​រូប​នេះ បាន​ជាប់​ជើង​ស្ដាំ​ក្នុង​គម្រប​លូ​នៅ​ទីក្រុង​មួយ​​នៃ​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​សុក្រ។

អ្នក​ដំណើរ​ពីរ​នាក់​បាន​ទៅ​ខ្ចី​ដែក​គាស់​ពី​ហាង​ជិត​នោះ​ដើម្បី​ជួយ​នាង។ តាម​ប្រភព​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា នារី​រូប​នេះ​រវល់​ចុច​ទូរសព្ទ ខណៈ​កំពុង​ដើរ​ពាក់​ស្បែកជើង​កែង ហើយ​មិន​ប្រយ័ត្ន​ក៏​បាន​ធ្លាក់​ជើង​ម្ខាង​ជាប់​ក្នុង​គម្រប​លូ។

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា នាង​ត្រូវ​បាន​គេ​ជួយ​វិញ​ភ្លាម​ៗ និង​មិន​មាន​រង​របួស​នោះ​ទេ៕ ​

ប្រភព៖ Dailymail