សារអេឡិចត្រូនិច
អង្គការ​ NASA បង្កើត​នូវ​សំបកកង់​​ថ្មី​ ដែលមិនចេះឆ្លាយ


ដើម្បី​ទប់​ស្កាត់​បញ្ហា​កុំ​ឲ្យ​កើត​មាន​លើ​បេសកកម្ម​ថ្ងៃ​អនាគត​​មន្ទីរ​ស្រាវជ្រាវ​របស់​អង្គការ​ NASA បាន​បង្កើត​នូវ​កង់​​ថ្មី​ ផលិត​ចេញ​ពី​​សំលោហៈ​​មាន​ដូច​ជា​ នីកែល-ទីតាញ៉ូម​​ ដែល​រឹងមាំ​ជាង​​កង់​ពី​មុន។ កង់​ដែល​មាន​លក្ខណៈ​ដូច​ជា​អាវក្រោះ​ការពារ​កាល​ពី​សម័យ​មុន​នេះ អាច​បាត់​បង់​ទ្រង់ទ្រាយ​ដើម​បាន​ ហើយ​អាច​​ត្រឡប់​មក​ទ្រង់ទ្រាយ​ដើម​វិញ​បាន​ផង​ដែរ។

កង់​ប្រភេទ​នេះ​ប្រហែល​ជា​មិន​ប្រើ​លើ​ Rover ​ជំនាន់​ថ្មី​នោះ​ទេ ប៉ុន្តែ​ប្រហែល​ជា​ត្រូវ​ប្រើ​លើ​យាន​ជំនិះ​​សម្រាប់​រុករក​របស់​ក្រុម​នាវិក​នៅ​ថ្ងៃ​អនាគត។ កង់​នេះ​ក៏​មាន​ប្រយោជន៍​ដែរ​សម្រាប់​លើ​​ភព​ផែនដី ដោយ​វា​មិន​ចេះ​ធ្លាយ​ ​អាច​បង្កើន​សុវត្ថិភាព​រថយន្ត​បាន​មួយ​កម្រិត៕​​​​​​​​

ប្រភព៖ engadget