សារអេឡិចត្រូនិច
អាជ្ញាធរ​អប្សរា​ជូនដំណឹង​ឲ្យ​ផ្អាក​លក់ដូរ​នៅមុខ​អង្គរវត្ត​៣​ថ្ងៃ ​


ភ្នំពេញ​៖ អាជ្ញាធរ​អប្សរា កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​ ម្សិលមិញ​នេះបានចេញ​សេចក្ដីជូនដំណឹងដល់​ក្រុមអា ជីវករ​ទាំងអស់ ដែល​តែង​ប្រកប​អាជីវកម្ម​លក់ដូរ​នៅ​បរិវេណមុខ​ប្រាសាទអង្គរវត្ត ឲ្យ​ផ្អាក​លក់ដូរ​រយៈពេល​៣​ថ្ងៃគឺ​ចាប់ ពី​ថ្ងៃទី​១ រហូតដល់​ថ្ងៃទី​៣ ខែធ្នូ​ ឆ្នាំ២០១៧។​
​ ​
​ការចេញ​សេចក្ដីជូនដំណឹង​នេះ ត្រូវបាន​អាជ្ញាធរ​អប្សរា​បញ្ជាក់ថា គឺ​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​នៅក្នុង​ពិធី​សែន​ក្រុង​​ពាលី​នៅលើ​ក្ដារបែន​ប្រសាទ​អង្គរវត្ត និង​ពិធីបួងសួង​ចម្រើន​សេចក្ដីសុខ ជូន​ព្រះរាជាណាចក្រ​កម្ពុជា នៅមុខ​ប្រាសាទអង្គរវត្ត​ក្រោម​​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​២ និង​ទី​៣ ខែធ្នូ ខាងមុខនេះ​៕