សារអេឡិចត្រូនិច
សាលា​ក្រុង​ប៉ាតាយ៉ា ចាយ​លុយ​ជាង ៧០​ម៉ឺន​ដុល្លារ រៀប​ចំ Wifi ឲ្យ​ប្រើ Free


សាលា​ក្រុង Pattaya បាន​ធ្វើ​ការ​វិនិយោគ​លុយ​ជាង ២៤​លាន​បាត (ជិត​ ៧៤​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក) ដើម្បី​រៀប​ចំ​ឲ្យ​មាន​​ប្រព័ន្ធ Wifi នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​ក្នុង​ទី​ក្រុង​មួយ​នេះ ដើម្បី​ឲ្យ​ប្រជាជន​ថៃ​ទូទៅ និង​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ទី​នោះ ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ។

សាលា​ក្រុង​មួយ​នេះ បាន​ធ្វើ​ការ​ជួល​ក្រុមហ៊ុន​ CAT Telecom Plc ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​រដ្ឋ​មួយ​របស់​ថៃ ដើម្បី​រៀប​ចំ​សេវាកម្ម​អ៊ីនធឺណិត​មួយ​នេះ ហើយ​បច្ចុប្បន្ន មាន ២៤តំបន់​ហើយ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​សាធារណជន​ប្រើប្រាស់។

សេវាកម្ម​នេះ គ្រប​ដណ្ដប់​ចាប់​ពី​តំបន់​ឆ្នេរ Dusit Thani រហូត​ដល់ តំបន់ Bali Hai។ ដោយ​ឡែក​កុងត្រា​នៃ​កម្មវិធី​នេះ មាន​រយៈ​ពេល​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។

អ្នក​មាន​បំណង​ចង់​ប្រើ​ប្រាស់ Wifi នេះ គឺ​ត្រូវ​បំពេញ​បែប​បទ​ចុះ​ឈ្មោះ​ជា​មុន​សិន ដើម្បី​ប្រើ​ប្រាស់​សេវាកម្ម​នេះ ២​ម៉ោង​ដោយ​ឥត​គិត​ថ្លៃ​ក្នុង​មួយ​ថ្ងៃ ហើយ​សុពលភាព​នៃ​ការ​ចុះ​ឈ្មោះ​ មាន​រយៈ​ពេល​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ៕

ប្រភព៖ Bangkokpost