សារអេឡិចត្រូនិច
កម្លាំងចម្រុះ​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​ស្រុក​មោងឫស្សី​


​បាត់ដំបង​៖ កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ សមត្ថកិច្ច​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​មោងឫស្សី ចុះបង្ក្រាប​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ នៅ​តំបន់​ព្រៃរនាម ចំណុច​ផ្ទាល​ខ្ពស់ ស្ថិតក្នុង​ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ឯក ម៉ៅ រង្សី នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ឲ្យ​ដឹងថា យោងតាម​បទបញ្ជា​របស់លោក​ស្នងកា​រ​នគរបាល​ខេត្ត រូបលោក​បាន​ដឹកនាំ​កម្លាំង​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​មួយចំនួន ចុះទៅ​សហការ​ជាមួយ​កងកម្លាំង​សាលាស្រុក​មោងឫស្សី ដឹកនាំ​ដោយ​លោក គឹម ស៊ា​អភិ បាល​រង​ស្រុក កងកម្លាំង​នគរបាល និង​កម្លាំង​អាវុធហត្ថ​ស្រុក​នាយ​សង្កាត់ និង​នាយរង​សង្កាត់រដ្ឋបាល​ជលផល​ស្រុក​មោងឫស្សី សហគមន៍​នេសាទ​ដូន​ទ្រី សហគមន៍​នេសាទ​ម៉ា​ណោ​ក និង​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត សរុប​ទាំងអស់​៣៣​នាក់ ដោយ​ប្រើប្រាស់​ទូក​ស្មាច់​ចំនួន​១០​គ្រឿង​កាំបិត​១៦, កណ្តៀវ​១៧, ចុះបង្ក្រាប​បទល្មើស​នេសាទ​តាម​តំបន់​ព្រៃរនាម ចំណុច​ផ្ទាល​ខ្ពស់ ស្ថិតក្នុង​ឃុំ​ជ្រៃ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​យើង​បង្ក្រាប និង​ដកហូត​បាន​វត្ថុតាង​បទល្មើស​រួមមាន សាច់​មង​ប្រវែង​១២០០​ម៉ែត្រ​, បង្គោល​ចំនួន​១២០​ដើម​, លែង​ត្រី​ចំរុះ​ក្នុង​ឡុ​ក​ចំនួន​ប្រមាណ​៧០០​គីឡូក្រាម​, ចំណែក​សម្ភារៈ​ល្មើស​កម្លាំង​យើង​បាន​ដុត​បំផ្លាញចោល​នៅនឹងកន្លែង​៕