សារអេឡិចត្រូនិច
ខ្សែ​ការពារ​មួយ​រូប​ត្រូវ​បណ្ដេញ​ចេញ ក្រោយ​យក​ម្រាម​ដៃ​ចាក់​គូថ​គូ​ប្រកួត


Rodrigo ខ្សែ​ការពារ​របស់​ក្លឹប Ponte Preta លេង​ក្នុង​លីគ​កំពូល​របស់​ប្រេស៊ីល​​បាន​ទទួល​កាត​ក្រហម​ បន្ទាប់​ពី​ព្យាយាម​​យក​ម្រាម​ដៃ​​ចាក់​គូថ​​កីឡាករ​ក្រុម  Vitoria  កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

ការ​ប្រកួត​រវាង​ Ponte Preta និង  Vitoria  ជា​ណាត់​សំខាន់​ ព្រោះ​ប្រសិន​នរណា​ចាញ់​អាច​ប្រឈម​នឹង​ការ​ធ្លាក់​​ទៅ​លីគ​ក្រោម ខណៈ​ការ​ប្រកួត​ឈាន​ដល់​សប្ដាហ៍​ទី​៣៧​ទៅ​ហើយ សល់​តែ​មួយ​សប្ដាហ៍​ទៀត​នឹង​បញ្ចប់​លីគ​ឆ្នាំ​២០១៧។

ក្នុង​ការ​ប្រកួត ក្រុម Ponte Preta បាន​នាំ​មុខ​២​គ្រាប់​មុន​ទៅ​ហើយ តែ​​នៅ​នាទី​២០ កីឡាករ Rodrigo ក៏​បាន​សាង​កំហុស​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ អាជ្ញាកណ្ដាល​ក៏​សម្រេច​ផ្ដល់​កាត​ក្រហម​បណ្ដាញ​ចេញ​ពី​ទីលាន​។ ដោយ​សារ​តែ​បាត់​កម្លាំង​នេះ​ហើយ​ ធ្វើ​ឲ្យ​ក្រុម  Vitoria មាន​ទឹក​ចិត្ត​បុក​សម្រុក​មក​វិញ​រហូត​រក​បាន​២​គ្រាប់ ទទួល​បាន​ជ័យជម្នះ​ក្នុង​ប្រកួត​នេះ។

វីដអូ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​សកម្មភាព​របស់ Rodrigo ប្រព្រឹត្តិ​លើ​គូ​ប្រកួត ហើយ​ការ​ផ្ដល់​កាត​នេះ​ពិត​ជា​ត្រឹម ត្រូវ៕

ប្រភព៖ Dailymail