សារអេឡិចត្រូនិច
ពេជ្រ​ ម្ទេសខ្មាំង​ ចូលរួម​ប្រកួត​ជើង​ឯក​ជាតិ​ចាត់​ទុក​ជា​ការ​កម្ដៅ​សាច់ដុំ​


ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​ ពេជ្រ ​ម្ទេសខ្មាំង​ ថា​ សម្រាប់​ការ​ចូលរួម​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ប្រដាល់​សកល​លើក​នេះ​ចាត់​ទុក​ថា​ជា​ការ​ប្រកួត​កម្ដៅ​សាច់ដុំ។​

ពេជ្រ ​ម្ទេសខ្មាំង​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជម្រើស​ជាតិ​ឆ្នាំ​២០១៧​ នេះ​ រូប​គេ​ក៏​ចូលរួម​ផង​ដែរ​ ហើយ​ថា​នឹង​យក​មេដាយ​ឲ្យ​បាន​ទៀត​ផង។​ កីឡាករ​ជើង​ខ្លាំង​រូប​នេះ​បន្ថែម​ថា​ អាច​នឹង​បន្ធូរបន្ថយ​ដៃ​ខ្លះ​ដែរ​ ប៉ុន្តែ​ចាំ​មើល​ដៃ​គូរ​វ៉ៃ​សិន។​

ជើង​ខ្លាំង​ខាង​សកល​ខាង​លើ​បន្ត​ថា​ បើ​ទោះ​ជា​ខ្លួន​មាន​សមត្ថភាព​ខ្លាំង​ និង​បាន​ចូលរួម​ព្រឹត្តិការណ៍​ធំៗ​ក្ដី​ រូប​គេ​ក៏​មិន​ហ៊ាន​ធ្វេសប្រហែស​នោះ​ដែរ ​ព្រោះ​កីឡា​បើ​ប្រហែស​អាច​នឹង​ចាញ់។​

សម្រាប់​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ប្រដាល់​សកល​ ឆ្នាំ​២០១៧​ នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី២៧-៣០​ ខែ​វិច្ឆិកា នៅ​ទឹក​ដី​ Skyland វិហារសួគ៌​ ខេត្ត​កណ្ដាល។​ មាន​កីឡាករ​ចូលរួម​ប្រកួត​សរុប​ ៥៨​នាក់​ មក​ពី​៩រាជធានី​ខេត្ត​ ២សមាគម​ក្រសួង​ ហើយ​ ពេជ្រ ​ម្ទេសខ្មាំង​ នឹង​ត្រូវ​ប្រកួត​ក្នុង​ទម្ងន់​ ៦០គីឡូក្រាម​នៅ​រសៀល​ថ្ងៃ​នេះ​ផង​ដែរ៕​

ប្រភព៖ Sabay