សារអេឡិចត្រូនិច
Dembele សន្យា​២​សប្ដាហ៍​ទៀត​ចូល​ហ្វឹកហាត់​វិញ​


Ousmane Dembele បាន​សន្យា​ថា​នឹង​ត្រឡប់​ទៅ​ហ្វឹកហាត់​ជាមួយ​ Barcelona វិញ​យ៉ាង​យូរ​២​សប្ដាហ៍​ទៀត។​ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​បារាំង​អវត្តមាន​ពី​ទីលាន​ប្រកួត​ជា​ច្រើន​ខែ​មក​ហើយ​ ក្រោយ​រង​របួស​សរសៃពួរ​ក្នុង​ប្រកួត​ទី​៣​ឲ្យ​ Barcelona កាល​ពី​ដើម​រដូវ​កាល។​ ភ្លាម​ៗ​ក្រោយ​របួស​គ្រូ​ពេទ្យ​បាន​ស្មាន​ថា​រូប​គេ​ទំនង​ជា​លេង​បាន​វិញ​នៅ​ដើម​ឆ្នាំ​២០១៨​។

យ៉ាង​ណា​ពេល​នេះ​សាមី​ខ្លួន​បាន​ចេញ​មក​អះអាង​ថា​របួស​សរសៃ​ពួរ​បាន​ធូរ​ស្រាល​លឿន​ជាង​ការ​រំពឹង​ទុក​ ហើយ​រូប​គេ​អាច​​ទៅ​ហ្វឹកហាត់​វិញ​នៅ​ដើម​ខែ​ធ្នូ​ខាង​មុខ។ "២​សប្ដាហ៍​ទៀត​ខ្ញុំ​នឹង​ទៅ​ហ្វឹកហាត់​ជាមួយ​ក្រុម​វិញ។ ជាក់ស្ដែង​ខ្ញុំ​តែ​ហ្វឹកហាត់​តិចៗ​រាល់​ថ្ងៃ​ មិន​ថា​ថ្ងៃ​ឈប់​សម្រាក ឬ​ថ្ងៃ​អាទិត្យ​ឡើយ​ ដើម្បី​រក្សា​កាយសម្បទា"។

Dembele ត្រូវ​ Barca ទិញ​ពី Dortmund ក្នុង​តម្លៃ​១០៥​លាន​អឺរ៉ូ​​កាល​ពី​ដើម​រដូវ​កាល​ដើម្បី​ជំនួស​ Neymar ដែល​ទៅ​លេង​នៅ PSG៕

ប្រភព៖ Goal