សារអេឡិចត្រូនិច
​ចុង​សប្ដាហ៍​នេះ ​នឹង​ត្រូវ​ដឹង​ច្បាស់​ហើយ​ថា​ក្រុម​ណា​ទៅ​លេង​ពាន​រង្វាន់ Mekong Cup


នា​ចុង​សប្ដាហ៍​នេះ ​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា ​នឹង​ត្រូវ​ដឹង​ច្បាស់​ហើយ​ថា​ក្រុម​ណា​ជា​អ្នក​ឈរ​កំពូល​តារាង ​ចាប់​យក​ឱកាស​ទៅ​លេង​ពាន​រង្វាន់ Mekong Cup ។

គិត​ត្រឹម​បច្ចុប្បន្ន​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១​កំពូល​តារាង ​ប៉ុន្តែ​លើស​ក្រុម​លេខ​២ ​បឹង​កេត​តែ​១​ពិន្ទុ​ប៉ុណ្ណោះ។ ខណៈ​ដែល​ប្រកួត​ចុង​ក្រោយ​ក្រុម​របស់​លោក សុំ វ៉ាន់ដេត ​ត្រូវ​ធ្វើ​ការ​ធ្ងន់​ថែម​ទៀត ​ដោយ​ប៉ះ​ជា មួយ​ភ្នំពេញ​ក្រោន ស្រប​ពេល​ដែល​បឹង​កេត​ប៉ះ​ត្រឹម​ក្រុម​មិន​សូវ​ខ្លាំង​ អាស៊ី​អឺរ៉ុប​ប៉ុណ្ណោះ។ ដូច​គ្នា​នេះ​ដែរ ​ណាហ្គាវើល ​ដែល​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣​នោះ ​ក៏​មាន​ពិន្ទុ​ស្មើ​ជាមួយ​បឹង​កេត​ដែរ ដូច្នេះ​ពួកគេ​ក៏​នៅ​តែ​មាន​ភាគរយ​ក្នុង​ការ​ឡើង​ទៅ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១​វិញ ​ប្រសិន​បើ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​និង​បឹង​កេត ​បរាជ័យ​នៅ​ប្រកួត​ចុង​ក្រោយ​នេះ។

បញ្ជាក់​ថា​ក្រុម​កំពូល​តារាង​នៅ​លីគ​កំពូល​កម្ពុជា នឹង​មាន​ឱកាស​បាន​កៅ​អី​លេង​ពាន​រង្វាន់ Toyota Mekong Cup ដោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​វៀតណាម​ក្នុង​ការ​ប្រកួត​ជុំ​ទី​១។ ដោយ​ជុំ​នេះ ​ប្រសិន​បើ​ក្រុម​មួយ​ណា​ធ្លាក់ ក៏​មាន​រង្វាន់​លើក​ទឹក​ចិត្ត​១​ម៉ឺន​ដុល្លារ​ផង​ដែរ៕

ប្រភព៖ Sabay