សារអេឡិចត្រូនិច
បច្ចេកទេស​ដាំ​ជី​វ៉ាន់ស៊ុយ និង​អត្ថប្រយោជន៍​ផ្នែក​សុខភាព​


ជី​វ៉ាន់ស៊ុយ​មាន ២​ប្រភេទ គឺ​ពូជ​ស្លឹក​ឆែក​ធំៗ និង​ពូជ​ស្លឹក​ឆែក​តូចៗ​ល្មម​។ ប្រភេទ​ពូជ​ជី​វ៉ាន់ស៊ុយ ស្លឹក​ឆែក​ធំៗ គឺជា​ពូជ​ដែល​ពេញនិយម​លើ​ទីផ្សារ​ប្រចាំថ្ងៃ​។​

១. ការរៀបចំ​ដី​
– ភ្ជួរ​ដី​ហាល ៣-៤​ថ្ងៃ រួច​ភ្ជួរ​ឱ្យ​ម៉ដ្ឋ​
– លើក​រង​ទទឹង ៨​តឹក បណ្តោយ​តាម​ទំហំ​ដី កម្ពស់ ១​តឹក​
– សងខាង​រង​ត្រូវ​លើកដី​ឱ្យ​ខ្ពស់ជាង​ផ្នែក​រង​កណ្តាល​
– ពង្រាបដី​កណ្តាល​រង​ឱ្យ​ស្មើ​។​

២. ការរៀបចំ​ដាំ​
– កិនបំបែក​គ្រាប់ពូជ​ជី​វ៉ាន់ស៊ុយ​
– ព្រោះ​គ្រាប់ពូជ​លើ​រង​
– ដាក់​ជីកំប៉ុស ដីដំបូក​
– គ្រប​ចំបើង​ពីលើ​
– ស្រោច​ទឹក​។​

៣. ការថែទាំ​
– ស្រោច​ទឹក ១​ថ្ងៃ ២​ដង ព្រឹក និង​ល្ងាច​
– បោចស្មៅ ជ្រួយដី​។​

* ជី​វ៉ាន់ស៊ុយ​លូតលាស់​មិនសូវ​ល្អ បើ​ប្រើ​ជីគីមី​។​
៤. ការប្រមូល​ផល​
– ក្រោយ​ដាំ​បាន ៩០​ថ្ងៃ អាច​ប្រមូល​ផល​បាន ៕