សារអេឡិចត្រូនិច
ស្ត្រី​ម្នាក់​​តែង​មុខ​ឲ្យ​ដូច​តួអង្គ​របស់ Disney ដោយ​គ្រាន់​តែ​ប្រើរបស់​ទាំង​នេះ


ស្រ្តី​ម្នាក់​ឈ្មោះ Saraswati បាន​ក្លាយ​ជា​តារា​ល្បី​ម្នាក់​នៅ​ក្នុង​បណ្ដាញ​ Instagram ដោយ​សារ​តែ​ស្នាដៃ​ផាត់​មុខ​របស់​នាង។

ជំនួស​ដោយ​ការ​ប្រើ​ប្រាស់​ផលិតផល​តុប​តែង​មុខ​ធម្មតា នាង​បាន​ប្រើ​ជំនាញ​របស់​ខ្លួន​ដើម្បី​តុបតែង​មុខ​ឲ្យ​ដូច​ជា​តួអង្គ​​ផ្សេង​ៗ​ក្នុង​រឿង​របស់​ Walt Disney។ ជាង​នេះ​ទៅ​ទៀត​ នាង​មិន​ត្រឹម​តែ​តុប​តែង​មុខ​​ដូច​ទៅ​នឹង​ព្រះ​នាង​ផ្សេង​ៗ​ដូច​ជា ព្រះនាង​ Ariel ឬ Jasmine ប៉ុណ្ណោះ​ទេ Saraswati ថែម​ទាំង​តុបតែង​មុខ​ទៅ​នឹង​តួអង្គ​ដែល​ប្រិយមិត្ត​នឹក​ស្មាន​មិន​ដល់​ដូច​ជា​តួ Ursula ក្នុង​រឿង​ “The Little Mermaid” និង​តួ​ Scar ក្នុង​រឿង​“The Lion King” ថែម​ទៀត​ផង។

ដោយ​សារ​តែ​ទេពកោសល្យ​ដ៏​អស្ចារ្យ​​​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​នាង​ទទួល​បាន​ការ​គាំ​ទ្រ នឹង​ចំនួន​អ្នក​តាមដាន​លើ​បណ្ដាញ​ Instagram ប្រមាណ​ជិត ៤០០ ០០០​នាក់។

បើ​តាម​អ្វី​ដែល​​​បាន​សរសេរ​ក្រោម​រូប​ភាព ​នាង​បាន​បង្ហោះ​នោះ គ្រឿង​សម្រាប់​តុបតែង​មុខ​របស់​នាង​គ្មាន​អ្វី​ក្រៅ​ពី​ផលិត​ផល​បែប​ប្រពៃណី​​​នោះ​ទេ ដូច​​ជា​ការ​ប្រើប្រាស់​​កន្សែង​រុំ​ក្បាល( Hijab ) គ្រាន់​តែ​​​ប្ដូរ​ពណ៌​ផ្សេងៗ​ទៅ​តាម​តួអង្គ​នីមួយៗ ជាមួយ​នឹង​ការ​ផាត់​មុខ​បន្ថែម​ ដែល​មើល​ទៅ​ពិត​ជា​មិន​សរសើរ​មិន​បាន៕

ទស្សនា​រូប​ភាព​របស់​នាង​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

ប្រភព៖ Instagram