សារអេឡិចត្រូនិច
មង្គលការមួយក្នុងខេត្តត្បូងឃ្មុំ ទាំងរោងការ កន្លែងទទួលភ្ញៀវដេគ័រមួយកប់ មានសុទ្ធតែកំពូលតារាចម្រៀង


នៅយប់ថ្ងៃទី២៧ ខែវិច្ឆិកាម្សិលមិញនេះ ពិធីមង្គលការមួយកន្លែងនៅក្នុងស្រុកនៅអូរាំងឪ ខេត្តត្បូងឃ្មុំ បានធ្វើឲ្យអ្នក លេងបណ្តាញសង្គមភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែមានការដេគ័រដ៍ស្រស់ស្អាត និងពិធីរៀបចំមិនចាញ់ពិធីនៅតាមទីក្រុង ឡើយ។នៅក្នុងពិធីមង្គលការនេះមានការចូលរួមសុទ្ធតែសិល្បករ និងសិល្បការនីល្បីៗនៅផលិតកម្មរស្មីហង្សមាស គឺលោក ឆន សុវណ្ណរាជ និងអ្នកនាង ខាត់ សុឃីម និងពិធីករ ពិធីការនី លោក ជា វិបុល និងអ្នកនាង ចាន់កែវ និមល ផងដែរ។

ជាពិសេស ជាមួយនឹងការដេគ័រនៅក្នុងពិធីពោរពេញដោយផ្កាស្រស់ ភ្លើងពណ៌ យ៉ាងស្រស់ស្អាតទាំងក្នុងនិងក្រៅផ្ទះ ដ៍ធំស្កឹមស្កៃនេះ មានមហាជនបានបង្ហើបថាជាពិធីមង្គលរបស់ក្រុមគ្រួសារអ្នកមានមុខមាត់មួយនៅក្នុងខេត្តត្បូងឃ្មុំ៕