សារអេឡិចត្រូនិច
ស្ត្រី​ចិត្ត​ធម៌​កែ​ច្នៃ​រថយន្ត​ក្រុង​ទៅ​ជា​ជម្រក​ជន​អនាថា


អ្នក​ស្រី Sammy Barcroft និង Joanne Vines រស់​នៅ​ក្នុង​ទី​ក្រុង Portmouth បាន​សម្រេច​ចិត្ត​កែច្នៃ​រថយន្ត​​ក្រុង​ចាស់​ៗ​ឲ្យ​ទៅ​ជា​ជម្រក​សម្រាប់​ជន​អនាថា។ ស្ត្រី​ទាំង​ពីរ​នាក់​បាន​ទិញ​រថយន្ត​ក្រុង​២​ជាន់​ពី​កន្លែង​អេតចាយ និង​បាន​ទូរសព្ទ​រក​ជំនួយ​ដើម្បី​កែច្នៃ​ឲ្យ​ក្លាយ​ជា​ទី​ជម្រក។

ក្រោយ​ពី​បាន​ចំណាយ​លុយ ៨០០០ដុល្លារ រយៈពេល ៨​ខែ និង​អ្នក​ស្ម័គ្រ​ចិត្ត​ជួស​ជុល​ប្រហែល ៧០ ទៅ ៨០ នាក់​រួច​មក, រថយន្ត​ក្រុង​នេះ​ត្រូវ​បាន​រៀប​ចំ​ឲ្យ​មាន​គ្រែ​ចំនួន ១២, កន្លែង​ទទួល​ភ្ញៀវ​១ និង​ផ្ទះ​បាយ​១។ អ្នក​ចូល​រួម​កែ​ច្នៃ​ជា​ច្រើន​បាន​លះបង់​ពេល​វេលា​របស់​ពួក​គេ ដែល​ធ្វើ​ឲ្យ​ការ​បញ្ចប់​ការងារ​នេះ​មាន​តម្លៃ​សរុប​ជាង ៣​ម៉ឺន​ដុល្លារ​។

អ្នកស្រី Vines បាន​ប្រាប់ Metro UK ថា "ខ្ញុំ​រីករាយ​ណាស់​ដែល​វា​ត្រូវ​បាន​បញ្ចប់​ហើយ​វា​កំពុង​ស្ថិត​នៅ​ក្នុង​ក្រុង Portsmouth ប៉ុន្តែ​ខ្ញុំ​ក៏​សប្បាយ​រីករាយ​ដែរ​ដែល​បាន​សម្រាក"។

គួរ​ឲ្យ​ដឹង​ដែរ​ថា ជម្រក​ថ្មី​នេះ​នឹង​ត្រូវ​បាន​យក​ទៅ​ចត​ខាង​មុខ​វិហារ St. Agatha ដែល​គេ​រំពឹង​ថា​នឹង​អាច​ជួយ​ដល់​ជន​អនាថា​មួយ​ចំនួន​ក្នុង​ចំណោម​ជាង ៣ ម៉ឺន​នាក់​កំពុង​រស់​នៅ​ក្នុង​ចក្រភព​អង់គ្លេស។

ខាង​ក្រោម​នេះ​គឺ​ជា​រូប​មួយ​ចំនួន​នៃ​ការ​កែ​ច្នៃ​ជម្រក​ដ៏​អស្ចារ្យ​នេះ​ឡើង៖

ប្រភព៖ Boredpanda