សារអេឡិចត្រូនិច
សណ្ឋាគារ​ទឹកកក នៅ​ប្រទេស​ស្វីស


អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​ធ្លាប់​បាន​ឃើញ​រួច​មក​ហើយ​អំពី​សណ្ឋាគារ​ល្បីៗ​ដែល​មាន​ការ​រៀប​ចំ​ស្អាតៗ ល្អ​ប្រណិត។ ប៉ុន្តែ​កាន់​តែ​ប្លែក​ខុស​គេ ទៀត​នោះ​ សម្រាប់​សណ្ឋាគារ ICEHOTEL ដែល​មាន​ទី​តាំង​នៅ​ប្រទេស​ស្វីស​មួយ​នេះ ​គឺ​ត្រូវ​បាន​សាង​សង់​ចេញ​ពី​ទឹកកក និង​ព្រឹល ជាមួយ​នឹង​ម៉ូដ​រចនា​មិន​ចាញ់​សំណង់​អាគារ​ធម្មតា​ឡើយ។

បន្ទប់​គេង​នៅ​ទី​នេះ​ត្រូវ​បាន​ចែក​ជា​ប្រភេទ​ខុស​ៗ​ពី​​គ្នា មាន​បន្ទប់​បែប​ធម្មតា និង​បន្ទប់​ទឹកកក​ដែល​គ្រឿង​សង្ហារឹម​ទាំង​អស់ សូម្បី​តែ​គ្រែ​សុទ្ធ​តែ​ជា​ទឹកកក​សុទ្ធសាធ។ ក្រៅ​ពី​នេះ ICEHOTEL ក៏​មាន​រោងចក្រ​ផ្ទាល់​ខ្លួន​ដើម្បី​ផលិត​សម្ភារៈ​ប្រើ​ប្រាស់​ដូចជា ចាន កែវ និង​វត្ថុ​ផ្សេង​ៗ​ទៀត​ពី​ទឹកកក​ថែម​ទៀត​ផង។ ដូច្នេះ​ហើយ​ម្ហូប​អាហារ​និង​ភេសជ្ជៈ​នៅ​ទី​នេះ​​ គឺ​មាន​លក្ខណៈ​ប្លែក​ពី​គេ​តែ​ម្តង។ និយាយ​ជា​រួម ភ្ញៀវ​ដែល​បាន​មក​គេង​នៅ​ទី​នេះ​ គឺ​មាន​អារម្មណ៍​ថា​ដូច​ជា​កំពុង​រស់​នៅ​ក្នុង​វិមាន​ទឹកកក ដូច​ក្នុង​រឿង​ព្រេង​និទាន​ចឹង។ ចង់​ដឹង​ថា​ទិដ្ឋភាព​នៅ ICEHOTEL អស្ចារ្យ​ប៉ុនណា យើង​មក​ទស្សនា​រូបភាព​ដូច​ខាងក្រោមនេះ៖