សារអេឡិចត្រូនិច
Alchemy GastroPub កន្លែង​ដ៏​ល្អបំផុត​សម្រាប់​ជួប​ជុំ​គ្នា​នា​ពេលល្ងាច


នៅ​ពេល​ល្ងាច​ក្រោយពីចេញពីធ្វើកិច្ចការងារប្រចាំថ្ងៃហើយ អ្នកខ្លះតែងតែចង់មានពេលលំហែខួរក្បាលជាមួយនឹង មិត្តភក្តិ ដូច្នេះ​ហើយ​ជម្រើស​ថា​គួរទៅជួបជុំនៅទីណានោះគឺមិនខ្វះនោះទេដោយសារឥឡូវនេះមាន Pub មួយដែល ទើបតែបើកថ្មី មានឈ្មោះថា Alchemy GastroPub ដែលមានទីតំាងម្តុំផ្សារទួលទំពូងតែម្ដង។ នៅទីនោះមានគ្រឿង​ភេសជ្ជៈ​ជាច្រើនមុខ មិនថាជា cocktail, brewed beer ឬមុខម្ហូបសម្រាប់ក្លែម ម្យ៉ាងវិញ ទៀត​ក៏​មានការ​ប្រគំ​តន្រី្តជារៀងរាល់ល្ងាចទៀតផង។