សារអេឡិចត្រូនិច
គ្រោះថ្នាក់​ចរាចរណ៍ រថយន្ដបុក​​ម៉ូតូ​និង​កង់​ បណ្តាលឱ្យ​របួស​៧​នាក់​នៅ​ស្រុក​មុខកំពូល


កណ្ដាល​៖ ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ដបុក​ជាមួយ​ម៉ូតូ​និង​បន្ដ​បុក​កង់​សិស្សសាលា​ខណៈដែល​ជនរងគ្រោះ​២​នាក់​អង្គុយ​លើ​ម៉ូតូ រីឯ​ក្មេងៗ​៥​នាក់​ទៀត​កំពុង​ចេញពី​រៀន​បណ្តាលឱ្យ​មនុស្ស​ចាស់​-​ក្មេងប្រុស​ស្រី​៧​នាក់​រងរបួស​។​ហេតុការណ៍​​នេះ​បាន​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣១-៣២ ស្ថិត​ក្នុងភូមិ​សាមគ្គី ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល​កាលពី​រសៀល​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។​

​មន្ដ្រីនគរបាល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​រងរបួស​ធ្ងន់​៤​នាក់​ឈ្មោះ ហួត សំ​និ​ត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​សប់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្ដាល​1W-9814​។​កុមារី​ឈ្មោះ រី ឆេង​អ៊ី អាយុ​១២​ឆ្នាំ មុខរបរ​សិស្ស​ជិះ​កង់​។​កុមារី​ឈ្មោះ រិ​ន ស្រី​ទីន អ​យុ​១៤​ឆ្នាំ ។​
​ជនរងគ្រោះ​ទី​២​និង​ទី​៣​មាន​ទីលំនៅ​ភូមិ​វត្ត​ថ្មី ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល និង​ទី​៤-​កុមារី​ឈ្មោះ ភាន់ ស្រី​នាង អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស​ជិះ​កង់​មាន​ទីលំនៅ​ភូមិ​វត្ត​ចាស់ ។​

​ប្រភព​ដដែល​បាន​បន្តថា​រីឯ​ជនរងគ្រោះរ​ងរ​បួ​ស្រាល​មាន​ចំនួន​៣​នាក់ ទី​១-​ឈ្មោះ ឆែម ក​យ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយជ្រុំ​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ធុន​សេ​១០០ ពណ៌​ក្រហម ពាក់​ស្លាក​លេខ រ 6437 ភ​.​ព​1​។​កុមារី​ឈ្មោះ ភា ដា​រ័ត្ន អាយុ​១២​ឆ្នាំ និង​ទី​៣-​ឈ្មោះ អេ​ម ដា​ណេ អាយុ​១២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​ចាស់ ។

ចំណែកឯ​រថយន្ដ​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-5849 បើកបរ​ដោយ​ឈ្មោះ គាន ផាន់​ណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វារិ​ន ឃុំ​ខ្ចៅ ស្រុក​កងមាស ខេត្តកំពង់ចាម ។​

ក្រោយពី​មាន​ហេតុការណ៍​កើតឡើង ជនរងគ្រោះ​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ដ​សាមុយ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ចំណែក​មធ្យោបាយ​ពាក់ព័ន្ធ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​កសាង​ឯកសារ​ដកហូត​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕