សារអេឡិចត្រូនិច
មានការផ្ទុះអាវុធជាច្រើនគ្រាប់នៅមជ្ឈមណ្ឌលរ៉ុក បណ្ដាលឲ្យមានអ្នករបួស


មានករណីផ្ទះអាវុធជាច្រើនគ្រាប់ (៤គ្រាប់) នៅក្នុងមជ្ឈមណ្ឌលរ៉ុក និងបណ្ដាលមានអ្នករបួស ហើយបង្កការភ្ញាក់ ផ្អើលដល់កម្លាំងសមត្ថកិច្ច និងកងរាជអាវុធហត្ថចុះមកឃាត់ខ្លួន នៅវេលាម៉ោង៦៖០០នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមជ្ឈមណ្ឌលរ៉ុក តាមផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

អ្នកយកព័ត៌មានម្នាក់បានឲ្យដឹងថា ក្រោយពីលឺសូរថាមានករណីផ្ទុះអាវុធក្នុងមជ្ឍមណ្ឌលរ៉ុក ក៏បានចុះទៅយកព័ត៌ មានពេលទៅដល់បានផ្តិតយករូបកងកម្លាំងចំរុះ ទៅពិនិត្យកន្លែងកើតហេតុក្រោយមកក៏មានបុរសម្នាក់បានដើរចេញ មកបានអះអាងថា ខ្លួនមានមុខងារធំជាងប៉េអឹមខណ្ឌទៀត បានយកទូរស័ព្ទម៉ាកអាយហ្វូន៥ ពណ៌ទឹកប្រាក់បោក ចោល សង្ស័យដើម្បីបំផ្លាញវត្ថុតាងក៏មិនដឹង ក្រោយមកក៏បាននាំគាត់ទៅអង្គុយខាងក្នុងមជ្ឃមណ្ឌលរ៉ុក ដើម្បីឲ្យចាំ យកទូរស័ព្ទថ្មីវិញ។

សមត្ថកិច្ចបានប្រាប់ថា មានករណីផ្ទុះអាវុធពិតមែន តែមិនទាន់ដឹងថាជាករណីគំនុំ ឬករណីទំនាស់គ្នានោះទេ។ ជន សង្ស័យម្នាក់ពាក់ព័ន្ធករណីបាញ់បោះជាច្រើនគ្រាប់នេះ ត្រូវបានបញ្ជូនខ្លួនទៅកាន់កងរាជអាវុធហត្ថខណ្ឌចំការមន​ ដើម្បីធ្វើការសាកសួរ​។ អ្នកបាញ់បោះសេរីប្រើប្រាស់កាំភ្លើង K59។

កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា អ្នកបាញ់បោះសេរីនៅមជ្ឈមណ្ឌលកំសាន្ត Rock គឺជាកូនមន្រ្តីអ្នកធំមួយរូប ដែលចូល ទៅបាញ់នៅក្នុងបន្ទប់ខារ៉ាអូខេតែម្តង៕