សារអេឡិចត្រូនិច
ភាពយន្ត​តុក្កតា​របស់​ Disney ថ្មី "Coco” បំបាក់​ "Justice League”


ចុង​សប្ដាហ៍​មុន​ គឺ​ចំ​ពេល​ដែល​ក្រុម​គ្រួសារ​ភាគ​ច្រើន​ប្រារព្ធ​កម្មវិធី​ញ៉ាំ​អាហារ​ជុំ​គ្រួសារ (Thanksgiving) ក្រុម​ហ៊ុន​ Disney បាន​ទទួល​ជោគជ័យ​លើទឹក​ប្រាក់ Box Office ដោយ​សារ​បញ្ចេញ​រឿង​ចំ​ពេល​វេលា​ដ៏​សម​គួរ​មួយ។

ចាប់​ផ្ដើម​​សប្ដាហ៍​ដំបូង​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ "Coco” គឺ​ជា​ភាពយន្ត​ថ្មី​មួយ​ដែល​ជា​ស្នាដៃ​របស់ Pixar សហការ​ជាមួយ​ Disney។ ពួក​គេ​បាន​សហការ​គ្នា​ផលិត​ភាពយន្ត​ល្បីៗ​ជា​ច្រើន​រួច​មក​ហើយ​ដូច​ជា "Toy Story”, “Wall E”, និង "Brave” ជា​ដើម​។ ភាពយន្ត​នេះ​រក​ចំណូល​បាន​ដល់​ទៅ ៧២​,៩លាន​ដុល្លារ​ឯណោះ​ សម្រាប់​រយៈ​ពេល​៥​ថ្ងៃ​បន្ទាប់​ពី​ដាក់​បញ្ចាំង ដោយ​សារ​មាន​ការ​ពេញ​ចិត្ត​ជា​ច្រើន​ពី​សំណាក់​អ្នក​បានទស្សនា​។ នេះ​គឺ​ចំនួន​ទឹក​ប្រាក់​ដ៏​ច្រើន​មួយ​សម្រាប់​សប្ដាហ៍​ដំបូង​របស់ភាពយន្ត​ Pixar សម្រាប់​ថ្ងៃ​បុណ្យ Thanksgiving បើ​ប្រៀប​ធៀប​ទៅ​នឹងភាពយន្ត​ចាស់ "The Good Dinosaur” រក​បាន​ ៥៥​ លាន​ដុល្លារ​​សប្ដាហ៍​ដំបូងកាល​ពី​ឆ្នាំ ២០១៥។

ចំណែក​ឯ​ភាព​យន្ត​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ កាល​ពី​សប្ដាហ៍​មុន​បាន​ធ្លាក់​មក​ចំណាត់​ថ្នាក់​លេខ​២ ដោយ​រក​ចំណូល​បាន​តែ ៤១,១​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​ គឺ​ធ្លាក់​ចុះ ៥៦.៦​ភាគ​រយ​។ មក​ដល់​ពេល​នេះ​ "Justice League” រក​ចំណូល​បាន​ ១៧១,៥លាន​ដុល្លារ​នៅ​សហរដ្ឋអាមេរិក​ និង ៤៨១,៣លានដុល្លារ​ទូទាំង​ពិភពលោក​​ ដែល​ចំនួន​នេះ​ជិត​គ្រប់​ចំនួន​ទឹក​ប្រាក់ ៦០០ លាន​ដុល្លារ​ហើយ អាច​ឲ្យ​ភាពយន្ត​នេះ​រក​ប្រាក់​ចំណេញ​បាន៕

នេះ​ជា​បណ្ដា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ទាំង​១០៖

ប្រភព៖ ScreenRant