សារអេឡិចត្រូនិច
មកស្គាល់ការងារទាំង៦ គ្រោះថ្នាក់បំផុត នៅជុំវិញពិភពលោក


ប្រសិន​បើ​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ ដែល​ផ្សងព្រេង និង​ប្រថុយ​គ្រោះថ្នាក់ នោះ​អ្នក​ត្រូវតែ​គិត​ឡើង​វិញ​ម្ដង​ទៀត។ ការងារ​ទាំង​នោះ​អាច​ផ្ដល់​ប្រាក់​ឈ្នួល​ច្រើន ប៉ុន្តែ​ក៏​គ្រោះថ្នាក់​ខ្លាំង​ផង​ដែរ។

ខាង​ក្រោម​នេះ​គឺ​ជា​ការងារ​ទាំង៦ ដែល​អាច​បង្ក​គ្រោះថ្នាក់​បំផុត នៅ​ជុំវិញ​ពិភពលោក៖

១-អ្នក​យក​ពិស​ពស់

អ្នក​យក​ពិស​ពស់ ធ្វើ​ការ​ច្របាច់​ពិស​ពស់ចូល​ទៅ​ក្នុង​ប្រអប់​ផ្លាស្ទិក។ វា​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ជា​ច្រើន​យ៉ាង ប៉ុន្តែ​សំខាន់​បំផុត​គឺ​ប្រើ​នៅ​ក្នុង​ការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ ឬ ផលិត​ថ្នាំ​ការពារ​ពិស។

ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ​ជាមធ្យម ៖ ៣០ ០០០ដុល្លារ

២-អ្នក​ជិះ​គោ​ជល់

ការងារ​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង នៅ​អំឡុង​ចុង​ឆ្នាំ ១៩៩០ នៅ​ពេល​ដែល​ការ​ជិះ​រយៈពេល ត្រឹម​៨វិនាទី អាច​ទទួល​បាន​ប្រាក់​កម្រៃ​ច្រើន។ ជាក់ស្ដែង លុយ​ទាំង​នោះ​មិន​សម​នឹង​ផលវិបាក​ឡើយ។ តួ​លេខ​បាន​បង្ហាញ​ថា អ្នក​ជិះ​គោល​ជល់​ម្នាក់ អាច​ទទួល​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ ដូច​ជា​បាក់​ឆ្អឹង​ជា​ដើម រៀងរាល់​ការ​ជិះ​ចំនួន ១៥លើក។

ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ​ជា​មធ្យម ៖ ១០៧ ០០០ដុល្លារ

៣-មគ្គុទ្ទេសក៍​ភ្នំ

ការ​ជម្នះ​ឡើង​កំពូល​ភ្នំ​ខ្ពស់ៗ គឺ​ជា​ក្ដី​សុបិន​សម្រាប់​មនុស្ស​មួយ​ចំនួន រហូត​បង្កើត​ឲ្យ​មាន​ការងារ​ថ្មី​មួយ គឺ មគ្គុទ្ទេសក៍​ភ្នំ។ ការងារ​របស់​ពួកគេ មិន​ត្រឹមតែ​នាំ​ផ្លូវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​លី​សម្ភារៈ ឬ ឧបករណ៍​ធ្ងន់ៗ , ហ៊ាន​សាកល្បង​ផ្លូវ​គ្រោះថ្នាក់​មុន​គេ និង ទទួល​ខុស​ត្រូវ​ចំពោះ​សុវត្ថិភាព​របស់​អ្នក​ដទៃ​ទៀត​ផង។

ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ​ជា​មធ្យម ៖ ៧០ ០០០ដុល្លារ

៤-អ្នក​ផលិត​បន្ទះ​ឈីប​ខ្នាត​តូច (Microchip)

យើង​ទាំង​អស់​គ្នា រីករាយ​នឹង​ការ​ដែល​មាន​កុំព្យូទ័រ និង​ទូរសព្ទ​ដៃ​ទំនើប​ប្រើប្រាស់ ប៉ុន្តែ​វា​ប្រឈម​នឹង​ហានិភ័យ​ខ្លាំង សម្រាប់​អ្នក​ដែល​ផលិត​វា។ សារធាតុ​គីមី​ដែល​មាន​គ្រោះថ្នាក់​ជា​ច្រើន ដូចជា អសេនិក (Arsenic) ត្រូវ​បាន​ប្រើ​ដើម្បី​ផលិត​បន្ទះ​ឈីប​កុំព្យូទ័រ។ ខណៈ​ពេល​ដែល​វា​មិន​នាំ​មក​នូវ​ផល​ប៉ះពាល់​ភ្លាមៗ ប៉ុន្តែ​ផល​ប៉ះពាល់​នៅ​ពេល​ក្រោយ រួមមាន ការ​រលូត​កូន , ពិការភាព​ពី​កំណើត , ជំងឺ​ផ្លូវ​ដង្ហើម និង ជំងឺ​មហារីក ផង​ដែរ។

ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ​ជា​មធ្យម ៖ ៦១ ០០០ដុល្លារ

៥-អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​សង្គ្រាម

ការ​រាយការណ៍​ព័ត៌មាន​ពិត​ទៅ​ឲ្យ​ពិភពលោក​ទាំង​មូល​ដឹង គឺ​មាន​សារៈសំខាន់​ណាស់ ប៉ុន្តែ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ដូចជា ត្រូវ​គេ​ចាប់​ជំរិត , ធ្វើទារុណកម្ម និង ស្លាប់ ជាដើម។ នៅ​ពេល​ដែល​អ្នក​ស្ថិត​នៅ​កណ្ដាល​សមរភូមិ នោះ​អ្នក​ប្រាកដ​ជា​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​សត្រូវ មិនមែន​ជា​អ្នក​កាសែត​ឡើយ។

ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ​ជា​មធ្យម ៖ ៣៦ ០០០ដុល្លារ

៦-អ្នកនេសាទ
កុំ​គិត​ថា​ការ​នេសាទ គឺ​ជា​ការងារ​ដែល​ប្រកប​ដោយ​សន្តិភាព និង​សមាធិ។ ជាទូទៅ អ្នក​នេសាទ​មាន​ការងារ​ដែល​គ្រោះថ្នាក់​បំផុត​មួយ ដោយសារតែ​អាកាសធាតុ​មិន​ល្អ , ឧបករណ៍​ខូច និង ឧប្បត្តិហេតុ ដែល​ទាក់ទង​នឹង​ការ​ដឹក​ជញ្ជូន។ ការងារ​នេះ​មាន​អត្រា​ស្លាប់​ខ្ពស់​បំផុត៕
 

ប្រភព៖ Brightside