សារអេឡិចត្រូនិច
បិទអាកាសយានដ្ឋាន​នៅ​កោះបាលី ព្រោះ ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ការហោះហើរ​


ផេះហុយរសាត់៧.៦០០ម៉ែត្រ ចូលក្នុង​បរិយាកាស ដោយបាន​នាំឱ្យ​បិទ​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​កោះ​នេះ ដែល​បាន​ឈានចូល​ដល់​ថ្ងៃ​ពុធ (​ទី​២៩​ខែវិច្ឆិកា​) ដែលជា​ថ្ងៃទី​៣​នៃ​ការបិទ​នេះ​។​

​ក្រុម​អាជ្ញាធរ​បាន​ប្រាប់​ពួក​អ្នកស្រុក ១០០.០០០ នាក់​ឱ្យ​ចាក​ចេញពី​តំបន់​ដែល​ស្ថិតនៅ​ចម្ងាយ​១០​គីឡូម៉ែត្រ​ពី​ភ្នំភ្លើង​នេះ ខណៈដែល​វា​បាន​បញ្ចេញ​ផេះ​ខ្មៅ​និង​ស​ដ៏​ក្រាស់​ឡើងលើ​។

​ក្រុមមន្ត្រី​បាន​បិទ​អាកាសយានដ្ឋាន​នៅលើ​កោះ​នេះ​ចំនួន​២៤​ម៉ោង​បន្ថែមទៀត​ដោយសារ​មាន​ព្រួយបារម្ភ​ថា ផេះភ្នំភ្លើង​ដ៏​ក្រាស​នេះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ការហោះហើរ​នៃ​យន្តហោះ​។​

​លោក អា​រី អាសា​នូ​រ៉ូ​ហ៊ីម អ្នកនាំពាក្យ​អាកាសយាន​ដ្ឋា​នេះ​បាន​និយាយថា ជើងហោះហើរ​ជាង​៤៤០​ជើង ត្រូវបាន​លុបចោល​កាលពី​ថ្ងៃ​អង្គារ ដោយបាន​ធ្វើ​ប៉ះពាល់​ដល់​អ្នកដំណើរ​ជិត​៦០.០០០​នាក់​។ ការបិទ​នេះ មាន​រយៈពេល​រហូតដល់​ថ្ងៃ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​៕