សារអេឡិចត្រូនិច
រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ឈ្នះ​ពានមួយ​ទៀតហើយនៅអាមេរិក


ខ្សែ​ភាពយន្ត "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ឬ "First They Killed My Father” បាន​ឈ្នះ​ពាន​រង្វាន់​មួយ​ពី​ស្ថាប័ន​​វាយ​តម្លៃ​ខ្សែ​ភាពយន្ត​ដ៏​ល្បី​នៅ​ទីក្រុងញូវយ៉ក ​សហរដ្ឋ​អាមេរិក The National Board of Review (NBR)។

តាម​រយៈ​ការ​ប្រកាស​លទ្ធផល​របស់ NBR កាលពី​ថ្ងៃ​ទី២៨ វិច្ឆិកា​ម្សិលមិញ​នេះ បាន​ឲ្យ​ដឹង​ថា ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ដែល​ដឹកនាំ​ដោយ​អ្នកស្រី អេនជេលីណា​ ជូលី​ (Angelina Jolie) បាន​ឈ្នះ​ពាន​រង្វាន់​ NBR Freedom of Expression Award ដែល​ជា​ពាន​មួយ​ក្នុង​ចំណោម​ពាន​រង្វាន់​ជាច្រើន​ទៀត​របស់ NBR ប្រចាំ​ឆ្នាំ​២០១៧។

កាលពីដើមខែវិច្ឆិកាកន្លងទៅ រឿង"មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ដែលរៀបរាប់​អំពី​ដំណើរ​ខ្សែ​ជីវិត​ក្នុង​របប​ខ្មែរ​ក្រហម​របស់​អ្នកស្រី​ អ៊ឹង​ លួង នេះ ក៏បាន​ទទួល​ពាន​រង្វាន់​ដ៏​ពិសេស​មួយដែរ ​គឺ​ពាន “Hollywood Best Foreign Language Film Award” ឬ "ពាន​ភាពយន្ត​ភាសា​បរទេស​ល្អ​បំផុត"៕