សារអេឡិចត្រូនិច
រដ្ឋ Victoria របស់អូស្ត្រាលី «អនុម័តច្បាប់អនុញ្ញាត ឲ្យអ្នកជំងឺសម្លាប់ខ្លួន»


អូស្រ្ដាលី៖ រដ្ឋ Victoria បានក្លាយជារដ្ឋដំបូងគេបំផុតនៅក្នុងប្រទេសអូស្រ្ដាលី ដែលបានផ្ដល់ភាពស្របច្បាប់ឱ្យអ្នក ជំងឺមានសិទ្ធិធ្វើអត្តឃាតខ្លួនឯង។ ច្បាប់ជា​ប្រវត្តិសាស្ត្រនេះ​ត្រូវបាន អនុម័តបន្ទាប់ពី​មានការជជែក​ដេញដោលអស់ រយៈពេលជាង ១០០ម៉ោង។ នេះបើ​តាមការចេញ​ផ្សាយ​ដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

ជុំវិញការអនុម័ត​នេះដែរ បើតាមអភិបាល​រដ្ឋ Victoria លោក Daniel Andrews ច្បាប់ថ្មីនេះ​បានកំណត់ថា អ្នកជំងឺ ស្ថិត​នៅក្នុងដំណាក់​កាលចុងក្រោយ រស់នៅក្នុងរដ្ឋ​មួយនេះនឹង មានសិទ្ធិស្នើ​ឱ្យក្រុមគ្រូពេទ្យ​ «ចាក់ថ្នាំសម្លាប់រូបគេ» ចាប់ពីពាក់​កណ្ដាលឆ្នាំ២០១៩ តទៅ។ ប៉ុន្តែជា​ការអនុវត្តការ​ស្នើសុំនេះ អ្នកជំងឺទាំងអស់​ត្រូវតែមានអាយុ ១៨ឆ្នាំឡើង និងមានរយៈ ពេលដែលអាចរស់នៅ មិនលើស ០៦ខែទៀត ក្នុងស្ថានភាពជំងឺពួកគេ។

លោក Daniel Andrews បានលើក​ឡើងយ៉ាងដូច្នេះថា «ខ្ញុំពិតជា​មោទនភាព​ណាស់ ដែលយើងបាន​ធ្វើការ សម្រេចចិត្តដ៏ត្រឹមត្រូវ​មួយនៅក្នុងសភា និងគោល​នយោបាយរបស់យើង... ខ្ញុំយល់ថា គោលនយោបាយ​នេះ គឺល្អ បំផុតសម្រាប់​រដ្ឋ Victoria និងប្រទេសជាតិ​យើង»។

គួរបញ្ជាក់ថា ផ្អែកលើច្បាប់ថ្មី​នេះ គឺសម្រាប់អនុវត្ត​លើអ្នកជំងឺឈឺធ្ងន់ធ្ងរ​តែប៉ុណ្ណោះ ហើយដើម្បីទទួលបានការ អនុញ្ញាតអ្នកជំងឺត្រូវតែស្នើសុំសំណើ​ចំនួនបីទៅកាន់ក្រុម​គ្រូពេទ្យ​ក្នុងការបញ្ចប់ជីវិត​របស់ពួកគេ រីឯក្រុមគ្រូពេទ្យ​ជំនាញត្រូវ​ពិនិត្យយ៉ាងហ្មត់ចត់ លើរាល់សំណើខណៈការបង្ខំ​ឱ្យអ្នកជំងឺបញ្ចប់​ជីវិត គឺជាបទឧក្រិដ្ឋ៕