សារអេឡិចត្រូនិច
តារាស្រីអាមេរិក ៣រូប​ មាន​ភ័ព្វសំណាង​ខ្ពស់​រៀបការ​ចូល​ក្នុង​គ្រួសារ​រាជវង្ស


តារា​សម្ដែង​អាមេរិក​ Meghan Markle គឺ​ជា​នារី​ដែល​នឹង​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ព្រះអង្គ​ម្ចាស់​នៃ​ចក្រភព​អង់គ្លេស​ ព្រះនាម​ Harry នៅ​ឆ្នាំ​ក្រោយ​នេះ ហើយ​ក៏​នឹង​ក្លាយ​ជា​ស្ត្រី​អាមេរិក​ម្នាក់​ទៀត​ហើយ​ ដែល​មាន​វាសនា​ការ​ចូល​ក្នុង​គ្រួសារ​រាជវង្ស។

ក្រៅ​ពី​តារា​ស្រី​រូប​នេះ​ តើ​មាន​អ្នកណា​ទៀត​? ដូចនេះ​មក​ដឹង​ទាំង​អស់​គ្នាដូច​តទៅ៖

១. តារា​សម្ដែង​ Grace Kelly

KELLY កើត​ក្នុង​រដ្ឋ​ Pennsylvania ជា​កូន​ទី​ ៣​ក្នុង​ចំណោម​បងប្អូន​ ៤​នាក់​ក្នុង​គ្រួសារ​អ្នកមាន​ទ្រព្យ​គួរ​សមមួយ។ នាង​ចូល​សិល្បៈ​ដំបូង​ក្នុង​ឆ្នាំ​ ១៩៥១ និង​ទទួល​បាន​ភាព​ល្បីល្បាញ​ពេល​សម្ដែង​ជាមួយ​តារា​សម្ដែង​ប្រុស​ Gary Cooper។

ដោយសារ​សមត្ថភាព​មិន​អាច​កាត់​ថ្លៃ​បាន​ ទើប​ KELLY មាន​ឱកាស​ឈ្នះ​ពាន​ជា​ច្រើន​ដូចជា​ តួរង​សម្ដែង​ល្អ​ជាង​គេ​ ក្នុង​ឆ្នាំ ១៩៥៣ ព្រម​ទាំង​ពាន​តារា​ស្រី​ល្អ​ជាង​គេ​នៅ​ឆ្នាំ​បន្ទាប់​ទៀត។

ជាក់ស្ដែង​ តារា​ស្រី​រូប​នេះ​ បាន​រៀប​ការ​ជាមួយ​ព្រះអង្គម្ចាស់​ Prince Rainier ទី ៣​ ក្នុង​ឆ្នាំ​ ១៩៥៦​ មក​ នាង​ក៏​បាន​បោះ​បង់​អាជីព​សិល្បៈ​ចោល។ នាង​ និង​ព្រះ​ស្វាមី​ទទួល​បាន​ បុត្រ​ ៣​អង្គ​ ចា​ចំណង​ដៃ​មង្គល​ការ។ ក្នុង​ឆ្នាំ​ ១៩៨២ Kelly បាន​ទទួល​មរណភាព​ ក្នុង​ឧប្បត្តិហេតុ​ រថយន្ត​ធ្លាក់​ពី​លើ​ផ្លូវ។

២. តារា​សម្ដែង​ Rita Hayworth

Hayworth កើត​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ សហរដ្ឋអាមេរិក ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​ម្ដាយ​ជា អ្នក​ជំនូញ។ លុះ​ដល់​ចម្រើន​វ័យ​ នាង​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ផ្នែក​សម្ដែង​ និង​បាន​ទទួល​ជោគជ័យ​ជា​ខ្លាំង។

ឆ្នាំ​ ១៩៤៩ HAYWORTH បាន​រៀប​ការ​ជាមួយ​​ព្រះអង្គ​ម្ចាស់​ Aly Khan ទាំង​មាន​ទម្ងន់។ ក្នុង​ឆ្នាំ​នោះ​ដដែល នាង​ក៏​សម្រាល​បាន​បុត្រី​ម្នាក់។ រួមរស់​ជាមួយ​គ្នា​មិន​បាន​ប៉ុន្មាន​ តារា​ស្រី​រូបនេះ​ និង​ព្រះស្វាមី​ ក៏​បាន​លែងលះ​គ្នា។ ចំពោះ​ជីវិត​អាពាហ៍ពិពាហ៍​វិញ​ នាង​ឆ្លង​កាត់​ដល់​ទៅ​ ៥​ដង ក្នុង​នោះ​ ព្រះអង្គម្ចាស់​ Aly Khan គឺជា​ស្វាមី​ទី ៣។ HAYWORTH បាន​ទទួល​មរណភាព​ក្នុង​ឆ្នាំ ១៩៨៧។

៣. តារាស​ម្ដែង Meghan Markle
Meghan កើត​នៅ​ថ្ងៃ​ទី ០៤ ខែ សីហា ឆ្នាំ ១៩៨១ ក្នុង​ទីក្រុង Los Angeles សហរដ្ឋអាមេរិក។ នាង​ជា​តារា​ម៉ូដែល តារាសម្ដែង​ និង​ក៏​ត្រូវ​បាន​ស្គាល់​ថា​ជា​សប្បុរសជន​ម្នាក់ដែរ។
នៅ​ឆ្នាំ ២០១៦ Meghan និង​ព្រះអង្គម្ចាស់ Harry បាន​ចាប់​ផ្ដើម​ទាក់ទង​ស្នេហា​ជាមួយ​គ្នា។ រហូត​ដល់​​ថ្ងៃ​ទី ២៧ ខែវិច្ឆិកា​ កន្លងទៅ​ នាង​ បាន​ភ្ជាប់​ពាក្យ​ជាមួយ​ព្រះអង្គ​ម្ចាស់ Harry និង​បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋានទូទាំងពិភពលោកមាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។ ជាមួយ​គ្នា​នោះ​ក៏​មានសេចក្ដី​ប្រកាស​ពី​រាជវាំង​ថា​ ពួកគេ​នឹង​រៀបការ​ជាមួួ​យ​គ្នា​នៅ​ឆ្នាំ​ ២០១៨៕


ប្រភព៖ Asiaone