សារអេឡិចត្រូនិច
អ្នក​ចាំទី​ជម្រើស​ជាតិ​ថៃ​​ដៃ​ទី​មួយ​រូប​នេះ​ ពិត​ជា​ស្ថិត​ក្នុង​គោលដៅ​របស់​ក្លឹប Angers


ក្លឹប​ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​បារាំង  Angers កំពុង​ពិចារណា លើ​អ្នក​ចាំទី​​​ក្លឹប Muangthong United  កីឡាករ Kawin Thamsatchanan ដើម្បី​នាំ​ទៅ  Ligue 1​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សារព័ត៌មាន​ថៃ។

តាម​ប្រភព​ដដែល អ្នក​ចាំទី​ជម្រើស​ជាតិ​ថៃ​​ដៃ​ទី​មួយ​រូប​នេះ​ ពិត​ជា​ស្ថិត​ក្នុង​គោលដៅ​របស់​ក្លឹប Angers ដែល​កំពុង​ស្ថិត​នៅ​លេខ​១៦​ក្នុង​​តារាង​ពិន្ទុ  Ligue 1។ កាល​ពី​ដើម​ខែ​មុន​តាម​សេចក្ដី​រាយការណ៍​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា Kawin នឹង​ចាកចេញ​ទៅ J-League នា​ពេល​ឆាប់ៗ ដោយ​ក្នុង​នោះ​ក្លឹប​៣​កំពុង​ដាក់​ចិត្ត​រួម​មាន Vegalta Sendai, Shimizu S-Pulse និងConsadole Sapporo។ យ៉ាងណាក្ដី​ទោះ​មាន​ព័ត៌មាន​បែប​នេះ តែ Muangthong មិន​ទាន់​ចេញ​មក​បញ្ជាក់​រឿង​នេះ​ទេ។

Kawin Thamsatchanan ជា​អ្នក​ចាំទី​ដៃ​ស្អិត​ម្នាក់​របស់​ថៃ ដោយ​បាន​ចូល​ជម្រើស​ជាតិ​ក្រុម​ធំ​តាំង​ពី​ឆ្នាំ​២០១០ បង្ហាញ​ខ្លួន​បាន​៦២​ប្រកួត និង​បាន​ផ្លាស់​ពី​ក្លឹប Rajpracha មក​កាន់ Muangthong ក្នុង​ឆ្នាំ​២០០៨៕

ប្រភព៖ Football Tribe