សារអេឡិចត្រូនិច
វិធី​ចិញ្ចឹម​ត្រី​ក្រាញ់​ក្នុង​ថង់​ប្លា​ស្ទិ​ច​


វិធីចិញ្ចឹម​ត្រី​ក្រាញ់​ក្នុង​ថង់​ប្លា​ស្ទិ​ច​ចិញ្ចឹម​បែបលក្ខណៈគ្រួសារ រឺប្រកបអាជីវកម្មខ្នាតតូចក៏បាន

១.​ការរៀបចំ​ស្រះ​៖

-យើង​អាច​ទិញ​ផ្ទាំង​កៅស៊ូ​ប្លា​ស្ទិ​ច និង​រៀបចំ​ធ្វើជា​បង្គោល​គ្រោង​ឬ​ស្សី​ដែលមាន​ទំហំ ២​ម​x៤​ម​x​កម្ពស់​១​ម​
-​ដាក់​ទឹក​ចូល​កម្ពស់​៥​តឹក និង​ដាក់​ចក និង​កំប្លោក​ចូល​មួយចំនួន​។


២.​ការដាក់​កូន​ត្រី​ចិញ្ចឹម និង​ការថែទាំ​៖

-​យក​កូន​ត្រី​ដែលមាន​អាយុ ២-៣​អាទិត្យ ដាក់​កូន​ត្រី​ចូល​ចំនួន​ប្រមាណ​១០០០ ក្បាល​ក្នុង​ស្រះ​នោះ​
-​ចំពោះ​កូន​ពូជ យើង​អាច​សាកសួរ​រក​នៅ​កន្លែង​កសិដ្ឋាន​បង្កាត់​ពូជ​ត្រី ឬ​សាកសួរ​នៅ​មន្ទី​ជលផល ឬ​អាច​ទិញ​មេ និង​បា​ដែល​ធំ​ល្អ​ពី​ទីផ្សារ​មក​ចិញ្ចឹម​យក​ពូជ​កូន​ដោយ​ខ្លួនឯង​
-​ត្រូវ​ផ្លាស់ប្តូរ​ទឹក​រាល់​១​អាទិត្យ​ម្តង​។​


៣.​ការ​ឲ្យ​ចំណី​៖

-​ចំណី​របស់​វា​មានដូចជា​កូន​ក្តាម កង្កែប​តូចៗ ប្លង់តុង ជាពិសេស​ជន្លេន​ដែល​សំបូរ​ទៅដោយ​ប្រូតេអ៊ីន ដែល​ធ្វើ​ឲ្យ​ត្រី​ឆាប់​ធំធាត់ និង​មាន​សុខភាព​ល្អ យើង​អាច​រកបាន​យ៉ាង​ស្រួល​នៅ​រដូវវស្សា​
-​យើង​អាចដាក់​ចំណី​ឲ្យ​វា​២​ដង​ក្នុង​មួយថ្ងៃ ព្រឹក និង​ល្ងាច​
-​រយៈពេល ៦-៧​ខែ​យើង​អាច​ប្រមូល​ផល​បាន​ហើយ​។​


៤.​វិធី​ផ្សំ​ចំណី​បន្ថែម​

*ធាតុ​ផ្សំ​មាន​៖

-​កន្ទក់​២​បាវ​

-​កាកដូង​១​បាវ​
-​សាច់​ត្រី​ម៉ដ្ឋ​៦​គីឡូក្រាម​
-​សណ្តែកសៀង​កិន ៦​គីឡូក្រាម​
-​អតិសុខុមប្រាណ EM ១​លីត្រ​
-​ស្ករ​ងូ ១​គីឡូក្រាម​
-​ប្រេងសណ្តែក​១-២​លីត្រ​។​

*វិធី​ធ្វើ​៖

-​លាយ​ធាតុ​ផ្សំ​ពី​១-៤ និង​ប្រេងសណ្តែក​ចូលគ្នា​ឲ្យ​សព្វ​
-​លាយ​អតិសុខុមប្រាណ EM ១​លីត្រ និង​ស្ករ​ងូ ១​គីឡូក្រាម ជាមួយ​ទឹក​២០​លីត្រ ទុក​រយៈពេល​១២​ម៉ោង​
-​បន្ទាប់មក​យក​ល្បាយ​ទាំងអស់ លាយ​ជាមួយ​ទឹក​២០​លីត្រ​ខាងលើ​កូរ​ឲ្យ​ល្បាយ​សព្វ រួច​ធ្វើជា​គ្រាប់​តូចៗ​ដើម្បី​ដាក់​ជា​

*ចំណី​ត្រី​៖

-​ហាល​វា​ឲ្យ​ស្ងួត​រយៈពេល​២​ថ្ងៃ​យើង​អាច​យកមកប្រើ​បាន​ហើយ យើង​អាច​រក្សា​វា​ទុក​ប្រើ​បាន​រយៈពេល​២​ខែ ៕