សារអេឡិចត្រូនិច
តារា​ថៃ ៨​រូប​ ​បួស​សងគុណ​មាតាបិតា


ក្នុង​នាម​ជា​មនុស្ស​ប្រុស​ បើ​សម្រេច​ចិត្ត​បួស​ មាន​ន័យ​អ្នក​នោះ​មាន​ចិត្ត​ជ្រះ​ថ្លា​ខ្លាំង​ ជាពិសេស​ទឹកចិត្ត​ដែល​ចង់​សង​គុណ​អ្នក​មាន​គុណ​របស់​ខ្លួន ជាពិសេស​ក្នុង​ប្រទេស​ដែល​កាន់​ព្រះពុទ្ធ​សាសនា​ដូចជា​ កម្ពុជា​ ថៃ​ ឡាវ​ជាដើម។

តួ​យ៉ាង​ដូច​តារា​ប្រុស​ល្បី​ឈ្មោះ​ថៃ​ ៥​ដួង​ បាន​បំពេញ​កាតព្វកិច្ច​ជា​កូន​ប្រុស​កតញ្ញូ​ មាន​សទ្ធា​ជ្រះថ្លា​ សុខ​ចិត្ត​ផ្អាក​ការងារ​សំខាន់​មួយ​ឡែក​ និង​សម្រេច​ចិត្ត​បួស​ជា​សង្ឃ។ តើ​មាន​តារា​ប្រុស​ណា​ខ្លះ​ ទស្សនា​ដូច​តទៅ៖

១. តារា​សម្ដែង​ Nadech Kugimiya

សម្រាប់​តារា​ប្រុស​រូប​នេះ​វិញ​ ក៏​ជា​កូន​ប្រុស​ប្រកប​ដោយ​ព្រហ្មវិហារ​ធម៌​ដែរ។ កាយ​វិការ​កតញ្ញូ​របស់​លោក​ មិន​មែន​ត្រឹម​តែ​ជា​ការ​បួស​សង​គុណ​ទេ ពោល​លោក​តែង​ប្រកាន់​ខ្ជាប់​ និង​ប្រតិបត្តិ​ គោរព​បម្រើ​ឪពុកម្ដាយ​បាន​យ៉ាង​ល្អ​ គួរ​ឲ្យ​សរសើរ។ Nadech បាន​បួស​សងគុណ​ អ្នក​មាន​គុណ​របស់​ខ្លួន​ កាល​ពី​ ឆ្នាំ ២០១៥ នៅ​វត្ត​ Pa Na Luong ក្រុង​ Udon Thani។

២. តារា​សម្ដែង​ Mark Prin

ថ្មីៗ​នេះ​ តារា​ប្រុស​រូប​នេះ​បាន​សម្រេច​បួស​ជា​សង្ឃ​បំពេញ​កុសល និង​ក្នុង​គោល​បំណង​សង​គុណ​ ម្ដាយ​ឪពុក​របស់​ខ្លួន​ផងកាល​ពី​ថ្ងៃ​ទី​ ២២​ ខែ​វិច្ឆិកា​ ឆ្នាំ ២០១៧ នៅ​វត្ត​ Phraya Suren ក្នុង​ទីក្រុងបាងកក។ នៅ​ថ្ងៃ​បួស​របស់​ Mark​ ក៏​មាន​ការ​ចូលរួម​ពី​ក្រុមគ្រួសារ​ សាច់​ញាតិ​ តារាៗ​ និង​មិត្តភ័ក្ដិ​ជា​ច្រើន ជាពិសេស​ក៏​មាន​ការ​ចូល​រួម​ពី​ មិត្ត​ស្រី​បណ្ដូល​ចិត្ត​ Kimberley ផងដែរ។

៣. តារា​សម្ដែង​ Ken Phupoom

តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​ខ្លាំង​ក្នុង​​រឿង​ "ណាគី” ក៏​បាន​បួស​ជា​ព្រះ​សង្ឃ​សងគុណ​ម្ដាយ​ឪពុក​ នៅ​វត្ត​ Moung Chhum កាល​ពី​ឆ្នាំ ២០១៥។

៤. តារា​ចម្រៀង​ Bie Sukrit

តារា​ប្រុស​រូប​នេះ​ បាន​បួស​សង​គុណ​ឪពុក​ម្ដាយ​ និង​ស្វែង​រក​ធម៌​ដ៏​ប្រពៃ​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​ កាល​ពី​ឆ្នាំ ២០១៣ នៅ​វត្ត​ Intharam ក្នុង​ ខេត្ត​អយុធ្យា។ កាល​បួស​លើក​នេះ​ គឺ​ជា​ការ​បួស​លើក​ទី ២​ ផងដែរ។

៥. តារា​សម្ដែង​ Mike Pirath

តារា​ប្រុស​ Mike Pichaya បាន​សម្រេច​បួស​សង​គុណ​អ្នកមាន​គុណ​ រយៈ​ពេល​ ១០​ថ្ងៃ​ កាល​ពី​ឆ្នាំ ២០១៥ នៅវត្ត​ Traimit Wittayaram Worawihan។ ក្នុងពិធី​បំបួស​នោះ​ ក្រៅពី​សាច់ញាតិ​គ្រួសារ​ ក៏​មាន​មិត្តភ័ក្តិ​ ចូលរួម​ជា​ច្រើន​ដែរ។

៦. តារា​សម្ដែង​ Bie Thassapak

តារា​សម្ដែង​ប្រុស​កូន​ ១​ Bie ក៏​ជា​តារា​ប្រុស​ម្នាក់​ ដែល​ធ្លាប់​បួស​សង​គុណ​ឪពុកម្ដាយ​ និង​បំពេញ​កុសល​ក្នុង​ព្រះពុទ្ធ​សាសនា​មួយ​រូប​ដែរ កាល​ពី​ឆ្នាំ ២០១៦ នៅ​វត្ត​ថាម៉ៃ។

៧. តារា​សម្ដែង​ Grate Warintorn

Great សម្រេច​បួស​ជា​ព្រះសង្ឃ​ កាល​ពី​ថ្ងៃ​ទី​ ០៩ ខែ​មិថុនា ឆ្នាំ​២០១៧​នេះ នៅ​វត្ត​ Wat Pavaranivesh Vihara Rajavaravihara។ លោក​សម្រេច​បំពេញ​កុសល​នេះ​ ដើម្បី​សង​គុណ​ឪពុក​ម្ដាយ​ និង​សុំ​សេចក្ដី​សុខ​ដល់​ខ្លួន​ព្រម​ទាំង​សាច់ញាតិ​ទាំង​អស់​របស់​ខ្លួន។

៨. តារាសម្ដែង​  Pat Chatborirak
ចំណែក​ប្អូន​ប្រុស​ពៅ​ របស់ តារា​សម្ដែង​ Boy Pakorn គឺ​តារា​សម្ដែង​ Pat វិញ​ក៏​បាន​បួស​សងគុណ​ម្ដាយ​របស់​ខ្លួន​ផងដែរ​ ក្រោយ​បញ្ចប់​ការ​សិក្សា​មិន​បាន​ប៉ុន្មាន​ផង។ ពិធី​បំបួស​របស់​លោក​ ប្រារព្ធ​ឡើង​នៅ​វត្ត​ Pathum Wanaram ស្ថិត​នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ៕

ប្រភព៖ Sabay