សារអេឡិចត្រូនិច
សេតវិមាន គ្រោង​ចេញច្បាប់​ថ្មី​ ហាម​បុគ្គលិក​ប្រើទូរស័ព្ទ​


សេតវិមាន​នៅ​សហរដ្ឋអាមេរិក​ នឹង​ចេញ​ច្បាប់​ថ្មី​ហាម​មិន​ឲ្យ​បុគ្គលិក​ទាំង​អស់ ប្រើប្រាស់​ស្មាតហ្វូន​អំឡុង​ពេល​បម្រើ​ការងារ​ ជៀសវាង​មាន​ការ​វាយប្រហារ​ប្រព័ន្ធ​សុវត្ថិភាព​តាម​អ៊ីនធឺណិត (Cyber Attack)។​ លោក Donal Trump បាន​ត្អូញត្អែរ​មិន​ពេញ​ចិត្ត ព្រោះ​ចាប់​តាំង​ពី​ឡើង​ធ្វើ​ជា​ប្រធានាធិបតី មាន​ព័ត៌មាន​ផ្ទៃ​ក្នុង​ជា​ច្រើន​ត្រូវ​បែក​ធ្លាយ។

សារព័ត៌មាន Bloomberg បាន​បញ្ជាក់​ថា​ ឧបករណ៍​ជា​ច្រើន​បាន​ត​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​សេតវិមាន ម្ល៉ោះ​គេ​ជឿជាក់​ស្មាតហ្វូន​ឯកជន​របស់​បុគ្គលិក​ នឹង​ពុំ​មាន​សុវត្ថិភាព​ខ្ពស់​នោះ​ទេ ហើយ​ងាយ​រង​ការ​វាយលុក​រហ័ស​បំផុត។​

លោក Staff John អ្នក​គ្រប់គ្រង​បុគ្គលិក​នៅ​សេតវិមាន បាន​ឲ្យ​ដឹង​កាល​ពី​ដើម​ឆ្នាំ​កន្លង​ទៅ ក្រុម​ Hacker ធ្លាប់​បាន​វាយ​លុក​ទិន្នន័យ​លើ​ស្មាតហ្វូន​របស់​បុគ្គលិក​មួួយ​ចំនួន​រួច​មក​ហើយ។យ៉ាងណាមិញ​ក៏​មាន​ការ​មិន​ពេញ​ចិត្ត​ពី​សំណាក់​បុគ្គលិក​មួយ​ចំនួន​ផ្សេង​ទៀត ព្រោះ​ពួក​គេ​យល់ថា​ ច្បាប់​តឹង​រឹង​ដូច្នោះ ដូច​ជា​កាត់​​ផ្តាច់​ទំនាក់ទំនង​ខ្លួន​ជាមួយ​មិត្តភ័ក្ដិ​និង​សាច់ញាតិ​គ្រួសារ​អ៊ីចឹង​ដែរ។

ប្រភព៖ Independent