សារអេឡិចត្រូនិច
ករុណា ពេជ្រ ជូន​ផ្កា​​កូឡាប​​ពណ៌ស​ ១៦៨ទង​ ​ប្រាក់​​ចំនួន​ ១៦៨ដុល្លារ ​ជា​ចំណង​ដៃ​ សុគន្ធ និសា


​រឿង​មួយ​គួរ​ឲ្យ​ស្ដាយ​​នៅ​ថ្ងៃ​មង្គល​​ការ​តារា​ចម្រៀង សុគន្ធ និសា លោក ករុណា ពេជ្រ ​ដែល​ជា​មិត្ត​ស្និទ្ធស្នាល​​នាង ​​មិន​បាន​មក​ចូល​រួម​ក្នុង​ពិធី​។

ទោះ​បី​ជា​មិន​បាន​មក​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​ សុគន្ធ និសា តែ​តារាចម្រៀង ករុណា ពេជ្រ បាប​ជូន​ផ្កា​​កូឡាប​​ពណ៌ស​ ១៦៨ ទង​ ព្រម​ទាំង​ទឹក​ប្រាក់​​ចំនួន​ ១៦៨ ដុល្លារ ​ជា​ចំណង​ដៃ​ក្នុង​ថ្ងៃ​​ជ័យ​មង្គល​នេះ​ផង​ដែរ​។ នេះ​បើ​តាម​លោក​ ករុណា ពេជ្រ បញ្ជាក់​នៅ​លើ​ហ្វេស​ប៊ុក​។

លោក​បាន​ភ្ជាប់​សារ​ជាមួយ​រូប​ថត​ប៉ុន្មាន​សន្លឹក​ថា​៖ "ចូល​រួម​អបអរ​ និសា និង​ បងប្រុស​ សម្រាប់​ថ្ងៃ​​មង្គល​ជ័យ​ ១/12/2017 ជូន​ពរ​បង​ប្រុស​ និង និសា ចាប់​ដៃ​គ្នា​ ជួប​តែ​សេចក្ដី​សុខ​ សុភមង្គល​ ជា​រៀង​រហូត​សុំ​ទោស​ដែល​ខ្ញុំ​មិន​បាន​មក​ចូល​រួម​ថ្ងៃ​ពិសេស​របស់​មិត្ត​ល្អ​ និង​បង​ប្រុស​ដ៏​ល្អ​ ដោយ​សារ​មាន​ការ​ងារ​ត្រូវ​បំពេញ​នៅ​ខេត្ត​សៀម​រាប​ ដូច្នេះ​ខ្ញុំ​មាន​តែ​បាច់​ផ្កា​កូឡាប​ ១៦៨ ទង​ ជូន​ពរ​ឱ្យ​ស្រលាញ់​គ្នា​ រហូត​ដល់​១៦៨ ឆ្នាំ​ និង​ទឹក​ប្រាក់​ ១៦៨ ដុល្លារ​ តំណាង​លាភ​ ជ័យ​ ចាប់ដៃ​គ្នា​ ហេង ហេង រក​លុយ​បាន​ច្រើន​ៗ​ រហូត​រហូត​...”។​​

នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នេះ​​គឺ​ជា​ថ្ងៃ​ចូល​រោង​ការ សុគន្ធ និសា និង​ លោក​ ពៅ សម្បត្តិ ដែលគេ ស្គាល់ថា ឈ្មោះសាំបា អាណិកជន​ខ្មែរ​អាមេរិក​។ នៅ​ថ្ងៃ​ស្អែក​ត្រូវ​ នឹង​ថ្ងៃ​ទី​ ១ ខែ ធ្នូ​ ជួប​ជុំ​​ភ្ញៀវ​កិត្តិយស​ ព្រម​ទាំង​មិត្តភ័ក្ដិ​​សិល្បៈ​ពិសា​ភោជនាហារ​នៅ​សណ្ឋាគារ​សូហ្វីតែល​៕​​​​

ប្រភព៖ Sabay