សារអេឡិចត្រូនិច
តារា​សម្ដែង​ស្រី​​ជន​ជាតិ​ចិន សម្តែងជា​តួ​ឯក​ស្រី​​ក្នុង​រឿង“Mulan”​​​​​ របស់​ Disney


បើ​តាម​វិប​សាយ  Hollywood Reporter អំឡុង​ពេល​រក​តួ​អង្គ​​សម្រាប់​រឿង​នេះ បុគ្គលិក Disney បាន​ព្យាយាម​រុក​​រក​តួ​អង្គ​ស្រី​ណា​ដែល​ចេះ​ក្បាច់​គុនច្បាស់​លាស់​ ហើយ​​អាច​និយាយ​ភាសា​អង់គ្លេស​បាន។

តារា​សម្ដែង​ស្រី​​ជន​ជាតិ​ចិន Liu Yifei ឬ​ក៏ Crystal Liu ត្រូវ​បាន​ជ្រើសរើស​ឲ្យ​សម្តែងជា​តួ​ឯក​ស្រី​​ក្នុង​រឿង“Mulan”​​​​​ របស់​ Disney។ អ្នក​ដឹក​នាំ​រឿង​បាន​ធ្វើ​ដំណើរ​កាត់​៥ទ្វីប និង​​ជ្រើស​រើស​បេក្ខភាពចំនួន ១ ០០០នាក់​ មុន​ពេល​សម្រេច​ជ្រើស​យក​តួ​អង្គ​ស្រី​វ័យ ៣០​ឆ្នាំ​រូប​នេះឲ្យ​គ្រង​តំណែង​តួ​អង្គ​វីរនារី ​​Hua Mulan។

ដោយ​មាន​ការ​ដឹក​នាំ​ដោយ​លោក​ស្រី​ Niki Caro និង​ផលិត​ដោយ​លោក​ Chris Bender, Jason Reed ព្រមទាំង​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី Jake Weiner ​និង​លោក​​ Bill Kong នោះ​ រឿង​បែប​វាយ​ប្រហារ​របស់ Disney ថ្មី​នេះ​នឹង​គ្រោង​​ចេញ​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​២០១៩​ ខាង​មុខ​នេះ៕

ប្រភព៖ nextshark