សារអេឡិចត្រូនិច
ខេត្ត​យូ​ន​ណាន​ដាក់តាំង​បង្ហាញ​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ថ្មី​ក្នុង​ពិព័រណ៍​


ពេល​ថ្មីៗ​នេះ ពិព័រណ៍​បច្ចេកទេស​ថ្មី និង​កម្រិត​ខ្ពស់​អន្តរ​ជាតិចិន លើក​ទី​១៩ បាន​បើក​ពិព័រណ៍​នៅ មជ្ឈមណ្ឌល​សន្និសីទ និង​ពិព័រណ៍​អន្តរជាតិ​ក្រុង​សិន​ជិន ។ ក្នុងឱកាស​ពិព័រណ៍​នេះ ខេត្ត​យូ​ន​ណាន បាន​ផ្សព្វផ្សាយ ដោយ​ផ្តោត​សំខាន់​ទៅលើ​គម្រោង ផលិតកម្ម​ឱសថ​ជីវសាស្ត្រ និង​គម្រោង​ថែរក្សា​សុខភាព ហើយ​បានរៀបចំ​លទ្ធផល​សិក្សា​ស្រាវជ្រាវ​ចំនួន​៤៨​មុខ និង គម្រោង​សំខាន់​ចំនួន​៥២​គម្រោង​ឱ្យចូល​រួម ។

ការតាំងពិព័រណ៍​ដែល​គ្របដណ្តប់​លើ​វិស័យ​សំខាន់​ចំនួន ប្រាំមួយ រួមមាន​សម្ភារៈ​ថ្មី​គ្រឿង​បរិក្ខារ ជឿនលឿន ព័ត៌មានវិទ្យា កសិកម្ម ពិសេស​លើ ខ្ពង់រាប ការថែរក្សា​បរិស្ថាន និង​សំចៃ ថាមពល​ជាដើម ។

គម្រោង​វេទិកា សុខាភិបាល​ដែលមាន​លក្ខណៈ​វៃឆ្លាត បច្ចេកទេស​ឈានមុខ​អំពី​លោហធាតុ ជា​វត្ថុ​រាវ និង​ម៉ាស៊ីន​ជំរុញ សម្រាប់​អ្នក មុជ​ទឹកជា​គម្រោង និង​ផលិតផល ពិសេស ដែល​ត្រូវ​ដាក់តាំង​បង្ហាញ ក្នុង​ពន្លា​ពិព័រណ៍ ខេត្ត​យូ​ន​ណាន ៕