សារអេឡិចត្រូនិច
រដ្ឋសភា​ សម្រេចជ្រើសរើសយកបេក្ខជន៣រូប​ ដើម្បីជំនួសតំណែង អនុប្រធាន-សមាជិក គ.ជ.ប


បន្ទាប់ពីប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ​នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រដ្ឋសភាបានសម្រេច ជ្រើសរើស បេក្ខជនចំនួន៣រូប ដើម្បីជំនួសតំណែង អនុប្រធាន-សមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៣រូប ដែលបានលាលែងពីតំណែង។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋសភា នៅមុននេះ។

បេក្ខជន៣រូបនោះរួមមាន៖

១៖ លោក នុត សុខុម មកពីគណបក្សហ៊្វុនស៊ិនប៉ិច,
២៖ លោក ហ៊ែល សារ៉ាត់ សមាជិកមកពីគណបក្សសញ្ជាតិកម្ពុជា
៣៖ លោក ឌឹម សុវណ្ណារុំ ប្រធានផ្នែកទំនាក់ទំនងសាធារណ: នៃសាលាក្តីខ្មែរក្រហម។

បេក្ខជនទាំង៣រូប នឹងត្រូវរដ្ឋសភា ធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត នៅក្នុងកិច្ចប្រជុំពេញអង្គ នៅពេលខាងមុខ នេះ ដើម្បីកាន់តំណែងជាអនុប្រធាន និងសមាជិកគ.ជ.ប ក្នុងនោះ លោក នុត សុខុម មកពីគណបក្សហ៊្វុនស៊ិនប៉ិច ឈរឈ្មោះកាន់តំណែងជាអនុប្រធានគ.ជ.ប ឯលោក ហ៊ែល សារ៉ាត់ និង លោក ឌឹម សុវណ្ណារុំ ឈរឈ្មោះកាន់តំណែងជាសមាជិក៕